លោក ដូណាល់ ត្រាំ ចាប់​អារម្មណ៍​នឹង​នាវា​សង្គ្រាម​១គ្រឿង​របស់​ជប៉ុន

  • 2019-05-28 07:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​នាវាសង្គ្រាម​ដ៏ធំបំផុត​របស់ជប៉ុនឈ្មោះ Kaga ក្នុង​អំឡុង​ពេល​បានធ្វើទស្សនកិច្ច​លើនាវានេះ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក Yokosuka ក្នុងខេត្ត Kanagawa អមដំណើរ​ដោយនាយករដ្ឋមន្រ្តី​ជប៉ុន លោក អាបេ ស៊ីនហ្សូ។

រូបថត៖ Kyodo
លោក ត្រាំ ថ្លែងថា៖ «**ជាមួយ​នឹងឧបករណ៍ថ្មីដ៏អស្ចារ្យ​នេះ នាវា Kaga នឹង​ជួយ​ការពារ​របស់យើង ទប់ទល់នឹង​ការគំរាម​កំហែង​ក្នុង​តំបន់ និង​នៅកន្លែងដ៏សែនឆ្ងាយ**»។

សូមជម្រាប​ថា Kaga គឺជា​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ ប្រឆាំង​នឹង​នាវាមុជទឹក។ នាវា​នេះ នឹងត្រូវ​ធ្វើកំណែ​ប្រែ​ដោយ​អាច​ផ្ទុក​យន្តហោះ F-35B បាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ កាលពីឆ្នាំ​មុន នាវា​នេះ បាន​ធ្វើដំណើរ​ទៅប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​សមុទ្រចិន​ខាងត្បូង​ទៀតផង។

ប្រធានាធិបតី​រូបនេះ បាន​អះអាង​ថា រដ្ឋាភិបាល​ជប៉ុន  បាន​យល់ព្រម​ទិញ​យន្តហោះ​បំបាំង​កាយ F-35 (stealth figter jet) របស់​អាមេរិក ចំនួន​១០៥​គ្រឿង ដែល​នេះ​ជាការ​ទិញ​ដ៏ធំ​បំផុត​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ ការយល់​ព្រមទិញ​យន្តហោះ​ដែល​មាន​តម្លៃ​សរុប​ប្រមាណ ១០ពាន់​លាន​ដុល្លារ​នេះ ត្រូវបាន​ប្រទេស​ទាំង២ ពិភាក្សា​គ្នា តាំងពី​ខែធ្នូ ឆ្នាំ​២០១៨៕

ចុចអានបន្ថែមជប៉ុន យល់ព្រម​ទិញ​យន្តហោះ​បំបាំង​កាយ​ជាង ១០០​គ្រឿង ពី​អាមេរិក

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;