ម៉ាឡេស៊ី នឹង​បញ្ជូន​សំរាម​ត្រឡប់​ទៅ​ប្រទេស​ធំៗ​មួយ​ចំនួន​វិញ

  • 2019-05-28 09:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាឡេស៊ី នឹង​បញ្ជូន​សំរាម (ផ្លាស្ទីក) ​ប្រមាណ ៣ពាន់​តោន​ត្រឡប់​ទៅ​កាន់​ប្រទេស​មួយ​ចំនួនវិញ ក្នុង​នោះ​រួមមាន អាមេរិក កាណាដា អូស្ត្រាលី និង​អង់គ្លេស​ផងដែរ ដើម្បី​បង្ហាញ​ថា ម៉ាឡេស៊ី​ ពុំមែន​ជាទីលានចាក់សំរាម​សម្រាប់​ប្រទេស​អ្នកមាន​នោះទេ។

រូបថត៖ AP

លោកស្រី Yeo Bee Yin រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ម៉ាឡេស៊ី បាន​ថ្លែង​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩​ថា សំរាម​ប្រមាណ ៦០​កុងតឺន័រ ត្រូវ​បាន​លួច​ដឹកខុស​ច្បាប់​ទៅ​ម៉ាឡេស៊ី ហើយ​សំរាម​ទាំងនេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ដើមវិញ។​

រដ្ឋមន្រ្តី​រូបនេះ អះអាងថា ម៉ាឡេស៊ី និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​ទៀត បាន​ក្លាយ​ជាគោលដៅ​ថ្មី​បន្ទាប់ពី​ចិន បាន​ហាមឃាត់​ការនាំចូល​សំរាម​ផ្លាស្ទីក កាលពី​ឆ្នាំ​២០១៨។

លោកស្រី​បញ្ជាក់​ថា សំរាម​ ១០កុងតឺន័រ នឹង​ត្រូវបញ្ជូន​ត្រឡប់​ក្នុងរយៈពេល ២សប្តាហ៍។ សំរាម​ទាំងនោះ​មានដូចជា ខ្សែកាប (អង់គ្លេស), ប្រអប់​ក្រដាស​ទឹកដោះគោ (អូស្ត្រាលី), ថាសស៊ីឌី (បង់ក្លាដែស) ព្រមទាំង​សំណល់​គ្រឿងអេឡិចត្រូនិច និង​សំរាម​ដែល​ប្រើប្រាស់​ក្នុងផ្ទះ មកពី​អាមេរិក កាណាដា ជប៉ុន អារ៉ាប៊ីសាអ៊ូឌី និង​ចិន​ជាដើម៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សំភី

;