​គ្រូ​បង្វឹក​ Arsenal ​និយាយ​យ៉ាង​ជឿ​ជាក់​មុន​ប៉ះ​ Chelsea វគ្គ​ផ្ដាច់ព្រ័ត្រ UEL

  • 2019-05-29 02:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក ​Unai Emery ​គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​លើក​ឡើង​ថា៖ "​សមិទ្ធផល​ជំនាន់​លោក Wenger ​ដឹក​នាំ​ជា​រជ្ជកាល​ជោគជ័យ​របស់​ក្លឹប ​ខ្ញុំ​សូម​គោរព​ចំពោះ​ភក្ដីភាព​ដែល​លោក​លះបង់​ជូន​ក្លឹប និង​ថែម​ទាំង​បាន​រៀន​សូត្រ​យ៉ាង​ច្រើន​ពី​គាត់​ទៀត​ផង”។ ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​បន្ត​វេន ​យើង​ចង់​ឲ្យ​សមិទ្ធផល​ទាំង​នេះ​ត្រឡប់​មក​វិញ​ នឹង​ធ្វើ​ឲ្យ​កាំភ្លើង​ធំ​ក្លាយ​ជា​ក្រុម​កំពូល​ទាំង ១០ នៅ​អឺរ៉ុបនិង​នៅ​លើ​ពិភពលោក ​ដូច​គ្រា​មុន​​វិញ​។

​​​លោក​ក៏​និយាយ​ចំៗ​បន្ត​ថា ជា​គោលដៅ​​ធំ​ដំបូង ​ខ្ញុំ​ចង់​ជួយ​ឲ្យ​ក្រុម​​កាំភ្លើង​ធំ Arsenal ​ឈ្នះ​ពាន ​Europa League ​នេះ​តែ​ម្ដង​ព្រោះ​ក្រុម​សហការ​គ្នា​ធ្វើ​​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នា​ពេល​កន្លង​មក។ ជំហាន​បន្ទាប់​គឺ ឈ្នះ​ពាន​លីគ​នៅ​ឆ្នាំ​ក្រោយ ​និង​បន្ត​ទៅ​យក​កៅអី​លេង Champion League ​ផង​ដែរ។ ដូច​នេះ ​គោលដៅ​ទី​មួយ​របស់ Arsenal ​កំពុង​សំឡឹង​ឃើញ​ការ​ឈ្នះ​ពាន​អឺរ៉ុប​លំដាប់​ទី២ នេះ​ដើម្បី​បាន​​កៅអី​ស្វ័យ​ប្រវត្តិ​ទៅ​លេង ​ Champion League រដូវ​កាល​ក្រោយ ខណៈដែល Chelsea វិញ​ក៏​មិន​ធម្មតាដែរ។

រូបតំណាង
​សូម​បញ្ជាក់​ដែរ​ថា ​​ក្រុម​ឡើង​ផ្ដាច់ព្រ័ត្រ​មក​ពី​ទីក្រុង​ឡុងដ៏​ទាំង ២ Arsenal និង ​Chelsea ​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែ​ឧសភា​ឆ្នាំ ២០១៩​ ពហុកីឡដ្ឋាន​អូឡាំពិក​ទីក្រុង ​Baku ​ប្រទេស​អាស៊ែបៃសង់៕​

អត្ថបទទាក់ទង៖

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;