គ្រូ Chelsea ខឹងពេក ដោះមួក​ដើរចេញ ដោយសារ​កូនសិស្ស​ឈ្លោះគ្នា​​ពេល​ហ្វឹកហាត់

  • 2019-05-29 02:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Maurizio Sarri គ្រូបង្វឹក​ក្រុម​តោខៀវ Chelsea បាន​ដើរ​ចូល​ក្នុង​ចោល​កូនក្រុម អំឡុង​ពេល​ហ្វឹកហាត់​ចុងក្រោយ ត្រៀម​ប៉ះ​ក្រុមកាំភ្លើងធំ Arsenal នា​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Europa League យប់​ថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ។

លោក Sarri ដោះមួកគប់ចោល រួចដើរចូលទៅក្នុង ទាំងកីឡាករ​នៅ​កំពុង​ហ្វឹកហាត់
មូលហេតុ​ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី ខឹងខ្លាំង​បែបនេះ គឺដោយសារ​ខ្សែប្រយុទ្ធ Gonzalo Higuain និង​ខ្សែការពារ David Luiz បាន​ប៉ះ​ទង្គិច​គ្នា​កាយវិការ និងពាក្យ​សម្ដី ពេល​ហ្វឹកហាត់។

លោក Sarri បាន​ដោះ​មួក​បោះ​ចោល​លើ​ទីលាន មុន​ទាត់​ចោល រួច​ដើរ​ចូល​ទៅ​ក្នុង ចោល​កីឡាករ​ដែល​កំពុង​ហ្វឹកហាត់។

Higuain និង David Luiz ប្រជែង​យក​បាល់ ពេលហ្វឹកហាត់

សូមបញ្ជាក់ថា Chelsea និង Arsenal នឹងត្រូវប្រជែង​គ្នា​យក​ពាន Europa League នា​ម៉ោង ២រំលងអាធ្រាត្រ​យប់នេះ នៅ​កីឡដ្ឋាន Bakı Olimpiya Stadionu ទីក្រុង​ Baku ប្រទេស​អាហ្សាបៃហ្សង់៕

សូមទស្សនា​វីដេអូ​ខាងក្រោមនេះ៖

ចុចអានអត្ថបទទាក់ទង៖ ​គ្រូ​បង្វឹក​ Arsenal ​និយាយ​យ៉ាង​ជឿ​ជាក់​មុន​ប៉ះ​ Chelsea វគ្គ​ផ្ដាច់ព្រ័ត្រ UEL

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;