​​Hazard ​ចង់​ជួប​អតីត​ក្លឹប​ ២ នៅ​ Champions League ​ក្រោយ​ជួយ​ Chelsea ​លើក​ពាន UEL

  • 2019-05-30 02:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រោយ​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ Chelsea ​យក​ឈ្នះ Arsenal ដោយ​លទ្ធផល ៤-១ ​លើក​ពាន​អឺរ៉ុប​លំដាប់​ទី ២ UEFA Europa League ​កាល​ពី​យប់​មិញ​រួច​មក ​កីឡាករ​ឆ្នើម Eden Hazard ​បាន​បង្ហើប​ពី​ដំណឹង​ចាក​ចេញ​ពី​ទីក្រុង​ឡុងដ៏ ​ទៅ​ចូល​រួម​ជាមួយ​ក្រុម​អេស្ប៉ាញ Real Madrid រដូវ​កាល​ក្រោយ។

Eden Hazard ក្រោយជួយ​ Chelsea ​លើក​ពាន UEL
​Hazard ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត​ថា "ខ្ញុំ​ស្រលាញ់ក្លឹប Chelsea ព្រោះខ្ញុំមានថ្ងៃនេះដោយសារក្លឹប តែយ៉ាងណា ការ​ប្រកួតលើទីលានត្រូវតែជួបគ្នា ជៀសមិនរួច ដូចនេះខ្ញុំ​ចង់​ជួប​អតីត​ក្រុម​ដែល​ខ្លួន​ធ្លាប់​លេង​គឺ Lille OSC និង​ Chelsea ​តែ​ម្ដង​នៅរដូវកាលក្រោយ។”

​យោង​តាម​ការ​បញ្ជាក់​ច្បាស់​ៗ​​នេះជា​សញ្ញា​ប្រាប់ថា Man of the match ​ប្រចាំ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​រូប​នេះ អាច​នឹង​ចាកចេញ​ប្រាកដ​មែន បើ​ការ​ចរចារ​រវាង Real Madrid និង Chelsea បានបញ្ចប់។

សូមបញ្ជាក់ដែរថា ​Hazard បានផ្ទេរពី​ក្លឹប​បារាំង Lille មកចូលរូមជាមួយក្លឹប Chelsea នៅឆ្នាំ ២០១២ ដោយ​បង្ហាញខ្លួនបាន ៣៥២ដង​ និង​រកគ្រាប់បាល់បាន ១១០គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;