កំណត់ត្រា​សំខាន់ៗ​អ្នក​គួរ​ដឹង ​បន្ទាប់​ពី Chelsea ​លើក​ពាន Europa League

  • 2019-05-30 02:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រោយ​ពី​ក្រុម​តោ​ខៀវ Chelsea ​យក​ឈ្នះ Arsenal ដោយ​លទ្ធផល ៤-១ ​លើក​ពាន​អឺរ៉ុប​លំដាប់​ទី ២ UEFA Europa League ​កាល​ពី​យប់​មិញ​រួច​មក ​មាន​កំណត់​ត្រា​ជា​ច្រើន​ត្រូវ​ចារ​ទុក​ជា​ប្រវត្តិសាស្ត្រ​​របស់​ក្លឹប។

​ខាង​ក្រោម​នេះ​កំណត់​ត្រា​ ​ពី​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​យប់​មិញ៖

-ក្លឹប Chelsea ឈ្នះពាន UEFA Europa League ២ ដង, Champions League ១ ដង, UEFA Cup Winners' Cups ២ ដង, FA Cups ៨ ដង, League Cups ៥ ដង, FA Community Shields ៦ ដង។

-Eden Hazard ​រក​បាន ២ ​គ្រាប់​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ លេងឲ្យក្រុម​អង់គ្លេស​នៅ​ពាន​អឺរ៉ុប ​ដែល​កំណត់​ត្រា​នេះ​ធ្លាប់​ធ្វើ​បាន​ដោយ​កីឡាករ Mark Hughes របស់ Man Utd ​ធ្វើ​បាន​នៅ​ពាន​អឺរ៉ុប​ឆ្នាំ ១៩៩១ (Cup Winner cup)។

​-ជម្រើស ១១ ​នាក់​ដំបូង​របស់​ Chelsea ​យប់​មិញ​ គ្មាន​កីឡាករ​ជន​ជាតិ​អង់គ្លេស​សូម្បី​ម្នាក់។

​-អ្នក​ចាំ​ទី ​Petr Cech ​ភ្លាត់​ឲ្យ​គេ​ទាត់​ចូល ៤ ​គ្រាប់​ជា​លើក​ទី ៣ ​ក្នុង​ការ​បង្ហាញ​ខ្លួន​លេង​ពាន​អឺរ៉ុប។

​-​ខ្សែ​បម្រើ Pedro ​ក្លាយ​ជា​កីឡាករ​ទី ៥ ​ដែល​រក​គ្រាប់​បាល់​បាន​ទាំង​នៅ European Cup ​/ Champion League / Uefa Cup និង ​Europa League។ ​កំណត់​ត្រា​នេះ​​ធ្លាប់​ធ្វើ​បាន​កីឡាករ ​Allan Simonsen, Dmitri Alenichev, Hernan Crespo និង Steven Gerrad។

​-​កីឡាករ Olivier Giroud ​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​អាច​រក​បាន ១១ ​គ្រាប់​ក្នុង​ការ​ប្រកួត​ពាន​អឺរ៉ុប។ កំណត់ត្រានេះធ្លាប់​ធ្វើ​បាន​នៅ​ឆ្នាំ ២០០៤-២០០៥ ​លេង​ឲ្យ Newcatle United។

​-​ក្លឹប​ Chelsea ​ឈ្នះ​ការ​ប្រកួត ១២ ​ដង​នៅ​ពានEuropa League ១២ ​រដូវ​កាល ២០១៨-២០១៩ ក្លាយ​ជា​ក្រុម​ដែល​ឈ្នះ​ច្រើន​ជាង​គេ​នៅ​ការ​ប្រកួត​ពាន​អឺរ៉ុប។ ​កំណត់​ត្រា​នេះ​ធ្លាប់​ធ្វើ​បាន​ដោយ​ក្លឹប Atlectico Madrid នៅ​រដូវ​កាល ២០១២-២០១៣។

​-​តោ​ខៀវ​ Chelsea ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ដែល​លើក​ពាន​អឺរ៉ុប​ដោយ​មិន​ចាញ់​សូម្បី​មួយ​ប្រកួត(ឈ្នះ ១២ ​ស្មើ ៣​ដង)។ ​កំណត់​ត្រា​នេះ​ធ្លាប់​ធ្វើ​បាន​ដោយ Manchester United ​នៅ​ឆ្នាំ ២០០៧-២០០៨ នៅ​ពាន UCL។

​-​ក្រុម Arsenal ​បាន​ចាញ់ ៥ ​ដង​ក្នុង​ការ​ប្រកួត ៦ ​លើក​នៅ​ពាន​អឺរ៉ុប​វគ្គ​ផ្ដាច់​ព្រ័ត្រ។ គិត​ទាំង​ការ​ឡើង​ទៅ​លើក​ចុង​ក្រោយ​ទី ៥ ឆ្នាំ ២០១៩​ ពាន ​Europa League, ​ពាន​ Champion League ឆ្នាំ ២០០៦, UEFA CUP ឆ្នាំ ២០០០ និង​នៅ​ឆ្នាំ ១៩៩៥ ​ហៅ​ថា​ពាន Cup Winner Cup។

​-​Arsenal ​ភ្លាត់​ឲ្យ​គេ​ស៊ុត​ចូល ៤ ​គ្រាប់​ជា​លើក​ទី ២ ដែល​លើក​ដំបូង​ចាញ់ Bayern Munich ៥-១ កាល​ឆ្នាំ ២០១៧៕

ក្រុម Arsenal ក្រោយចាញ់ Chelsea

​អត្ថបទ​ទាក់ទង៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;