ឡាន​កំណាច​របស់ ដូណាល់ ត្រាំ បង្ហាញ​មុខ​នៅ​ជប៉ុន (វីដេអូ)

  • 2019-05-30 03:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ The Beast ជំនាន់​ថ្មី​ចំនួន​ពីរ​គ្រឿង​បាន​បង្ហាញ​មុខ​នៅ​ទឹក​ដី​ប្រទេស​ជប៉ុន ដើម្បី​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​សម្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ អំឡុង​ដំណើរ​ទស្សនកិច្ច​ចាប់​ពី​ថ្ងៃ​ទី ២៥ ដល់ ២៨ ខែ​​ឧសភា។

នេះ​ជា​ករណី​កម្រ​មួយ​ដែល​រថយន្ត​ពាស​ដែក​ស៊េរី​ថ្មី​​របស់​ប្រធានាធិបតី​បង្ហាញ​មុខ​​នៅ​ក្រៅ​ប្រទេស។ រថយន្ត​ The Beast 2.0 បាន​បង្ហាញ​មុខ​ដំបូង​នៅ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា​ ឆ្នាំ ២០១៨ អំឡុង​ដំណើរ​ទស្សនកិច្ច​​របស់​ប្រធានាធិបតី​ទៅ​កាន់​ទីក្រុង​ New York។

មក​ទល់​ពេល​នេះ លក្ខណៈ​សម្បត្តិ​របស់​ The Beast ជំនាន់​ថ្មី នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ យ៉ាងណាក្ដី​សមត្ថភាព​ការពារ​​រំពឹង​ថា​​ខ្លាំង​ជាង​ជំនាន់​ចាស់ ដើម្បី​​ធានា​សុវត្ថិភាព​របស់​លោក ត្រាំ។ កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ អំឡុង​កិច្ច​ប្រជុំ​នៅ​វៀតណាម​ លោក ត្រាំ នៅ​ប្រើ​ប្រាស់​រថយន្ត​ The Beast ស៊េរី​ចាស់​ ដែល​ប្រើ​តាំង​ពី​ជំនាន់​លោក អូបាម៉ា៕

ចុចអាន៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;