ម៉ាឡេស៊ី ចាប់ខ្លួន​ជនជាតិ​វៀតណាម ១៦​នាក់ ដែល​ចូល​នេសាទ​ក្នុង​ដែនទឹក​​ខុស​ច្បាប់

  • 2019-05-30 07:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជនជាតិ​វៀតណាម ១៦​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សារ​ចូល​នេសាទ​ខុសច្បាប់​ក្នុង​ដែន​ទឹក​ម៉ាឡេស៊ី។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​ Star Oline Newspaper កាលពី​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ​២០១៩។

រូបតំណាង
លោក Mohd Fauzi Othman ប្រធាន​ទីភ្នាក់ងារ​សមុទ្រ​ម៉ាឡេស៊ី​ប្រចាំ​ក្រុង Miri បាន​ឱ្យដឹង​ថា ជនជាតិ​វៀតណាម​ទាំងនោះ​បាន​បន្លំ​ទូក​របស់​ពួកគេ ថាជា​ទូក​ម៉ាឡេស៊ី។ ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី ចាប់​ខ្លួន​បាន​នៅ​ចម្ងាយ​ប្រមាណ​ជាង ៧៥​គីឡូម៉ែត្រ​ពីឆ្នេរ​សមុទ្រ​ក្រុង Miri។ ត្រី​ប្រមាណ ៦តោន​ ដែល​មាន​តម្លៃ​ជិត ១២ម៉ឺន​ដុល្លារ នៅលើ​ទូក​នោះ ក៏ត្រូវ​បាន​រឹបអូស​ផងដែរ។

គួរ​រំលឹក​ថា នៅក្នុងការ​បង្ក្រាប​ធំៗគិត​ចាប់ពីថ្ងៃទី២ ដល់ ១៦ ខែឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់ឃាត់​ទូក​វៀតណាម​ចំនួន​២៥គ្រឿង និង​ជនជាតិ​វៀតណាម ១២៣នាក់​ហើយ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;