ក្រសួង​ឧតុនិយម ជូន​ដំណឹង​ពីការ​ធ្លាក់ភ្លៀង​ជាប់ៗ​គ្នា​ពីថ្ងៃទី​៣១ ឧសភា ដល់ ៥ មិថុនា

  • 2019-05-31 01:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និង​ឧតុនិយម បានជូន​ដំណឹង​ឱ្យដឹង​នូវស្ថានភាព​អាកាសធាតុ​របស់​កម្ពុជា​ដូច​ខាងក្រោមនេះ៖

១. ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពីខ្សោយ​ទៅមធ្យម នៅរាជធានី និង​បណ្តា​ខេត្ត​ភាគខាងក្រោម ពិសេស​ខេត្ត​ជាប់ព្រំប្រទល់ប្រទេស​វៀតណាម។

២. ចាប់ពីថ្ងៃទី២ ដល់ ៥ ខែមិថុនា ភ្លៀង​នឹងចុះខ្សោយ​ស្ទើរទូទាំងប្រទេស។

៣. ចាប់ពីថ្ងៃទី៥ ខែមិថុនា ភ្លៀងនឹងបន្តធ្លាក់ និងមានភាព​រាយប៉ាយបានល្អឡើងវិញ។

ការ​ជូនដំណឹង​ខាងលើ​នេះ បន្ទាប់ពី​ក្រសួង​បាន​តាមដាន​ឃើញថា​ប្រព័ន្ធ​សម្ពាធ​ទាប​ដែលបាន​កកើត​កន្លងមក នៅតែ​បន្ត​ស្ថិតនៅ​លើ​តំបន់​អាងទន្លេមេគង្គ​ចំណុច​ព្រំប្រទល់​ប្រទេស​ថៃ និង​ឡាវ។ ដោយឡែក​កម្ពុជា ក៏បាន​ទទួលចំណែក​ពី​ប្រព័ន្ធ​សម្ពាធទាប​នេះ​ផងដែរ គួបផ្សំ​នឹងខ្យល់​មូសុង​នីរតី​ខ្សោយ។

ជាមួយគ្នា​នេះ ក្រសួង​អំពាវនាវ​ឱ្យ​បន្ត​មានការ​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​បាតុភូត​ផ្គររន្ទះ និង​ខ្យល់​កន្រ្តាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;