ចិន-រុស្ស៊ី នឹង​ចុះ​កិច្ចព្រមព្រៀង​ចំនួន​៣០ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោកស៊ី ជិនពីង នៅក្រុង​មូស្គូ

  • 2019-05-31 03:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន និង​រុស្ស៊ី គ្រោង​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ចំនួន៣០ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នៅ​ប្រទេស​រុស្ស៊ី នាដើម​ខែ​មិថុនា ឆ្នាំ​២០១៩​ខាងមុខ​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Zhang Hanhui អនុរដ្ឋមន្រ្តី​ការបរទេស​ចិន កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩។

លោក ពូទីន និង​លោក ស៊ី ជិនពីង ក្នុងជំនួបនាពេលកន្លងមក (រូបថត៖ TASS)
ទោះ​ជាយ៉ាងណា​លោកមិនទាន់​អាច​បញ្ជាក់​លម្អិត​អំពី​កិច្ចព្រមព្រៀង​នោះ​បានឡើយ ដោយ​លោក​គ្រាន់តែ​លើកឡើង​ថា ប្រធានាធិបតី​ប្រទេស​ទាំង២ នឹង​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួមចំនួន​២ ក្នុងនោះ​ទី១ ផ្តោតលើ​ទំនាក់​ទំនង​ទ្វេភាគី និង​ទី២ ផ្តោតលើ​បញ្ហា​អន្តរជាតិ និង​ស្ថិរភាព​យុទ្ធសាស្រ្ត​នៃផល​ប្រយោជន៍​ទៅវិញ​ទៅមក។

ក្រៅពីនេះ កិច្ចព្រមព្រៀង​ផ្សេងទៀត​នឹងផ្តោត​ទៅលើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល វិនិយោគ និង​វិស័យ​ផ្សេងៗទៀត៕

ប្រភព៖ TASS ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;