ជនជាតិ​ចិន​ម្នាក់ បោះ​វ៉ាលី​ចោល​នៅ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល

  • 2019-05-31 08:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​ជនជាតិ​ចិន​ម្នាក់​ បាន​បោះ​វ៉ា​លី​របស់​ខ្លួន​មួយ​ចោល​ នៅ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ខេត្ត​សៀមរាប​ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​សមត្ថកិច្ច​ និង​មន្ដ្រី​ស៊ី​ម៉ាក់​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាមៗ​ ដោយ​មុន​ដំបូង​មានការ​សង្ស័យ​ខ្លាច​ដាក់​បង្កៃ​គ្រាប់បែក។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​នៅថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ។​

យោង​តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង​របស់​មន្ដ្រី​នគរបាល​ជំនាញ​ និង​មន្ដ្រី​ស៊ី​ម៉ាក់​នោះ​ លទ្ធផល​បង្ហាញ​ថា​ នៅ​ក្នុង​វ៉ា​លី​នោះ​ មាន​តែ​សម្លៀក​បំពាក់​ និង​កាហ្វេ​តែ​ប៉ុណ្ណោះ​ មិនមែន​ជា​ម្សៅ​ដែល​បង្ក​ឲ្យ​មាន​ជាតិ​ផ្ទុះ​នោះ​ឡើយ​។​​

លោក​ឧត្តមសេនីយ៍​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្តសៀមរាប​ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា​ បុរស​ជនជាតិ​ចិន​រូប​នេះ​ ត្រូវ​បាន​ឃាត់​សួរនាំ​ ក្រោយ​បោះចោល​វ៉ា​លី​របស់​ខ្លួន​មួយ​នៅ​ព្រ​លាន​យន្ដហោះ។ លោក​បន្ត​ទៀត​ថា ​ដោយសារ​ឥ​វ៉ា​ន់​លើស​ ខាង​ព្រ​លាន​តម្រូវ​ឲ្យ​បង់លុយ​៨០​ដុល្លារ​ទៀត​ ទើប​រូបគេ​ក៏​ទុក​វ៉ា​លី​ចោល​តែ​ម្ដង៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទថ្មី
;