វិធីមួយ ជួយឲ្យអ្នកប្រើរថយន្ត Prius អាចដាក់ N បាន

  • 2019-06-01 06:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា រថយន្ត​ពេញ​និយម Prius អ្នក​ប្រើ​ភាគ​ច្រើន​មិន​អាច​ដាក់ N បានទេ(អត្ថន័យ​អក្សរ N (Neutral) ​ងាយស្រួល​​រុញ​ឬ​​បម្លាស់​ទី​ នៅ​ពេល​រថយន្ត​ពន្លត់​​ម៉ាស៊ីន)។ ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ជូន​គន្លឹះ​ខ្លីៗ​សម្រាប់​អ្នក​ដែល​ចង់​ដាក់ N លើ​រថយន្ត Prius។

"មាន​មតិ​ជា​ច្រើន​ដែល​និយាយ​ដូច​ៗ​គ្នា​ថា ដើម្បី​ដោះ​លេខ N លើ​រថយន្ត Prius ទាល់​តែ​កាច់​ទៅ Nហើយ​ដោះ​ក្បាល​អាគុយ​ចេញ ធ្វើ​បែប​ហ្នឹង​គឺ​ម៉ាស៊ីន​ហ្សីន​មក​ពី​នាយ​គឺ​អឺចឹង តែ​បើ​ដោះ​ចេញ​ហើយ ចង់​ដាក់​អូស ឬ​ជាន់​ហ្វ្រាំង​ក៏​លែង​ស៊ី​ដែរ។

លោក ណា​រឿន អ្នក​ជំនាញ​ខាង​រថយន្ត Prius បាន​ឲ្យ Sabay ដឹង​ថា បើ​ម៉ាស៊ីន​ហ្សីន​មក​ពី​នាយ មិន​អាច​ដាក់​ទៅ N បាន​ទេ ទោះ​ជា​ជាន់​ហ្វ្រាំង​កាច់​ទៅ N ​ហើយ​ក៏​វា​នៅ​តែ​លោត​ចូល P ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ការ​ធ្វើ​ដូច​នេះ គឺ​មិន​អាច​រុញ​ទៅ​មុខ​បាន​ទេ។

លោក​បន្ថែម​ថា ដូច​នេះ​ហើយ​បើ​ចង់​ដាក់ N បាន​ទាល់​តែ​កែ​ថែម​ដាក់​កុង​តាក់​មួយ​ទៀត​ ហើយ​ត្រូវ​ជាន់​ហ្វ្រាំង​ដៃ​មួយ(ហៅ​ហ្វ្រាំង​ជើង​ក៏​បាន) ពេល​ជាន់​ហ្វ្រាំង រួច​ទាញ​មក N រួច​ចុច​កុង​តាក់​ហើយ​ព្រលែង​ហ្វ្រាំង​មក​វិញ ចុង​ក្រោយ​គ្រាន់​តែ​ចុច​ប៊ូតុង Power ឲ្យ​រលត់​ជា​ការ​ស្រេច ពេល​នោះ​ប្រិយមិត្ត​អាច​រុញ ឬ​ស៊ី​ផ្លេ​បាន​តាម​ចិត្ត។

រូបភាព៖ រក្សា

អត្ថប្រយោជន៍​នៃ​ការ​កែ​ដាក់​កុង​តាក់​ដាក់ N នៅ​លើ​រថយន្ត ១ ដាក់ N ងាយ​ស្រួល​ចត​នៅ​កន្លែង​ចង្អៀត​ដូច​ជា ផ្សារ ឬ​កន្លែង​ថត​បណ្ដោះអាសន្ន​ជាដើម។ ២ មិន​ងាយ​មាន​អ្នក​លួច​យក​ឡាន​បាន ៣ ជា​កុង​តាក់​សម្ងាត់ អាច​ការពារ​ឡាន​បាន​មួយ​ផ្នែក ៤ ផ្ដាច់​ចរន្ត​ភ្លើង មិន​ឲ្យ​បញ្ជា​បញ្ឆេះ​បាន ទោះ​ជា​មាន​សោរ​ក៏​ដោយ។

ចង់​ដឹង​ច្បាស់ ទស្សនា​ការ​បង្ហាញ​នៅ​ខាង​ក្នុង​វីដេអូ​នេះ

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

;