អាមេរិក ធ្វើ​សមយុទ្ធ​ជា​របៀប​វាយ​ប្រហារ​ជិត​ព្រំដែន​អ៊ីរ៉ង់ ដោយ​ប្រើ​នាវា និង​យន្តហោះ​ចម្បាំង

  • 2019-06-03 02:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​អំឡុង​មាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​យោធា​មួយ​ជា​របៀប​វាយប្រហារ​កាលពីថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​សមុទ្រ​អារ៉ាប់។ នេះ​បើតាម​ការប្រកាស​របស់​កងទ័ព​អាកាស​អាមេរិក។

រូបថត៖ Reuters
​ សមយុទ្ធ​នេះ មាន​ការ​ចូលរួម​ពី​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln យន្តហោះ​ចម្បាំង F/A-18 និង​ឧទ្ធម្ភាគចក្រ MH-60 Sea Hawk ព្រមទាំង​យន្តហោះ E-2D Growler និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្រ្ត B-52 ផងដែរ។

ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​អាមេរិក បាន​កើតឡើង​កាលពី​ខែ​មុន នៅពេល​ដែល​អាមេរិក បាន​ចល័ត​នាវា​សង្គ្រាម​ យន្តហោះ​ទម្លាក់​គ្រាប់បែក និង​ខែល​មីស៊ីល ចូល​ទៅ​តំបន់​សមុទ្រ​អារ៉ាប់ ក្រោយ​មានការ​លេចធ្លាយ​ព័ត៌មាន​អំពីការ​គំរាម​របស់​អ៊ីរ៉ង់ មកលើ​ផលប្រយោជន៍​របស់​អាមេរិក​ក្នុង​តំបន់​នេះ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;