វៀតណាម រក​បាន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ ពីការនាំចេញ​បន្លែ-ផ្លែឈើ​ ទៅក្រៅប្រទេស?

  • 2019-06-03 07:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម បាន​ទទួល​ប្រាក់​ចំណូល ១,៨ពាន់​លាន​ដុល្លារ ពីការ​នាំចេញ​បន្លែ ផ្លែឈើ ក្នុង​រយៈពេល ៥ខែ​ដំបូង នៃ​ឆ្នាំ​២០១៩ (មករា ដល់ឧសភា) កើន​ឡើង ៨,៨ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ នេះបើតាម​ប្រភព​ពី​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​​វៀតណាម។

កម្មករ​វៀតណាម កំពុង​រៀបចំ​វេចខ្ចប់​ផ្លែស្រកានាគ សម្រាប់​នាំចេញ (រូបភាព៖ Vietnam Plus)
ប្រភព​ដដែល​បញ្ជាក់ថា ចិន ជា​ទីផ្សារ​នាំចេញ​ធំបំផុត​របស់​បន្លែផ្លែឈើ​វៀតណាម តាម​ពីក្រោយ​ដោយ​សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន។

សូមបញ្ជាក់ថា​ វៀតណាម បាន​ដាក់​គោលដៅ រក​ឲ្យ​បាន ៤,២ពាន់​លាន​ដុល្លារ ពី​ការ​នាំចេញ​បន្លែ​ផ្លែឈើទៅ​បរទេស ក្នុង​ឆ្នាំ២០១៩ នេះ។

យ៉ាងណាក្ដី រយៈពេល ៥ខែ​ដើមឆ្នាំ ២០១៩​ នេះ វៀតណាមក៏​បាន​ចំណាយ ៨៩១លាន​ដុល្លារ លើ​ការ​នាំចូល​បន្លែ​ផ្លែឈើ ពីក្រៅ​ប្រទេស​ផងដែរ ពោល​គឺ​កើន​ឡើង ៤៨,១ភាគរយ។ ថៃ និងចិន ជា​ប្រទេស​ផ្គត់ផ្គង់​បន្លែផ្លែឈើ ធំជាងគេ​របស់​វៀតណាម។

កាលពីឆ្នាំ២០១៨ វៀតណាម បាន​ចំណូល​ពី​ការ​នាំចេញ​បន្លែផ្លែឈើ ជិត ៣,៤ពាន់​លាន​ដុល្លារ និង​ចំណាយ​លើ​ការ​នាំចេញ​វិញ ១,៧ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;