ចំនួនភ្ញៀវ​ទេសចរ​ទៅ​កោះត្រល់ កើនឡើង​យ៉ាង​គំហុក ក្នុង​រយៈពេល ៥ខែ​ ដើមឆ្នាំ២០១៩

  • 2019-06-03 08:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​ភ្ញៀវទេសចរ​វៀតណាម និង​ទេសចរ​អន្តរជាតិ ទៅ​ទស្សនា​កោះត្រល់ (វៀតណាម ហៅថា​កោះ​ភូគុក) បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល ៥ខែដំបូង​នៃឆ្នាំ ២០១៩ (មករា ដល់ឧសភា) ពោល​គឺ​ចំនួនជិត ២លាន​នាក់ កើនឡើង ៤៨,៩ភាគរយ។ ក្នុង​ចំណោម​នោះ មានភ្ញៀវ​បរទេស ប្រមាណ ៣៤ម៉ឺន​នាក់ កើនឡើង ៣៩,៥ភាគរយ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មានវៀតណាម The Saigon Times។

ស្ថិតិ ដែល​បាន​ពីមន្ទីរទេសចរណ៍ ខេត្ត​គៀនយ៉ាង បាន​បញ្ជាក់ថា ប្រាក់​ចំណូល​ដែល​បាន​ពី​ទេសចរ​នៅ​កោះត្រល់ គឺ​មាន​ជាង ៣,៦ទ្រីលានដុង (ជាង ១៥៤លាន​ដុល្លារ​អាមេរិក) កើនឡើង ៦០,៨ភាគរយ បើ​ធៀប​ប្រាក់​ចំណូល​ក្នុង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

ការ​កើនឡើង​នៃកញ្ចប់​ធួរពី​ក្រុង​ហូជីមិញ និង​តម្លៃ​សមរម្យនៃ​បន្ទប់​សណ្ឋាគារ (ថោក​ជាង​តម្លៃ​កាលពីឆ្នាំមុនៗ) គឺ​ជា​ហេតុផល ដែល​ជំរុញ​ឲ្យ​ចំនួន​ទេសចរ​កើនឡើង​ខ្លាំង​នៅ​កោះត្រល់។ តម្លៃ​សណ្ឋាគារ​ផ្កាយ ៣ គឺ​ចាប់​ពី ១,១លាន​ដុង (៤៧ដុល្លារ) ទៅ ១,២៥លាន​ដុង (៥៣ដុល្លារ) ក្នុង​១យប់ ខណៈ​សណ្ឋាគារ​ផ្កាយ ៤ តម្លៃ​ចាប់​ពី ១,៥លាន (៦៤ដុល្លារ) ទៅ ១,៧លាន​ដុង (៧២ដុល្លារ) ​ក្នុង​១យប់៕

ឆ្នេរមួយ​នៅ​កោះត្រល់

អត្ថបទ៖ ឈិន មិថុនា

;