ស្ថានភាព​អាកាស​ធាតុ​កម្ពុជា ពីថ្ងៃទី៥ ដល់ ១១ ខែមិថុនា

  • 2019-06-04 01:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា ចាប់ពីថ្ងៃទី៥ ដល់ ១១ ខែមិថុនា ឆ្នាំ​២០១៩ កម្ពុជា នឹង​មាន​ភ្លៀងនឹង​ធ្លាក់​ក្នុងកម្រិត​ពីមធ្យម​ទៅបង្គួរ ដោយ​កន្លែង​ខ្លះ​អាចខ្លាំង​ជាលក្ខណៈ​ឡូកាល។ ទន្ទឹមនោះ ភាព​រាយប៉ាយ ក៏កាន់តែបាន​ធំទូលាយ។

ក្រសួង​បន្តថា ឆ្នាំ២០១៩ ជាឆ្នាំ El Nino។ កម្ពុជា​ក៏បាន​នឹង​កំពុង​ទទួលនូវឥទ្ធិពលនេះ​ផងដែរ។ រហូតមកដល់ពេលនេះ ឥទ្ធិពល​នេះ មិនទាន់បាន​បញ្ចប់​នៅឡើយទេ គ្រាន់តែ​ឥទ្ធិពល​មានការថមថយ​ចុះ​បន្តិច​ប៉ុណ្ណោះ។

ចំណែក​បាតុភូតផ្គររន្ទះ និង​ខ្យល់កន្រ្តាក់ នៅតែ​បន្តកើតមាន។

ការជូនដំណឹងខាងលើនេះ ​បន្ទាប់ពីក្រសួង​បាន​តាមដាន​ឃើញថា ជ្រលង​សម្ពាធទាប​ ដែល​កំពុង​អូសបន្លាយ​លើ​កម្ពុជាភាគខាងលើ គួបផ្សំ​នឹង​ខ្យល់មូសុងនិរតីដែលមាន​ឥទ្ធិពល​កើនឡើង​វិញ ធ្វើឱ្យ​ស្ថានភាព​អាកាស​ធាតុ​មាន​លក្ខណៈ​អំណោយផល​ល្អដល់កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;