អាមេរិក សម្រេច​លក់​ដ្រូន​យោធា ៣៤​គ្រឿង ឱ្យ​វៀតណាម និង​ប្រទេស​អាស៊ាន​៣ទៀត

  • 2019-06-04 03:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Insitu ដែល​ជាបុត្រ​សម្ព័ន្ធក្រុមហ៊ុន Boeing បាន​ទទួលសិទ្ធិ​ក្នុងការ​ចុះ​កុងត្រាលក់​ដ្រូន​យោធា ចំនួន៣៤​គ្រឿង តម្លៃ​សរុប​ជិត ៤៨លាន​ដុល្លារ ឱ្យទៅ​ប្រទេស​អាស៊ាន​ចំនួន៤ គឺ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម ដែល​សុទ្ធសឹង​ជា​ប្រទេស​មាន​ជម្លោះ​ជាមួយ​ចិន ក្នុងបញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​អាមេរិក កាលពីចុងខែ​ឧសភា​កន្លងទៅ។

ដ្រូន ScanEagle (រូបថត៖ US Marine Corps)
ប្រទេស​អាស៊ាន​ទាំង៤ បាន​បញ្ជាទិញ​កាលពីឆ្នាំ​២០១៧ ដែល​ក្នុងនោះ ម៉ាឡេស៊ី នឹងទទួល​បានដ្រូន ចំនួន​១២គ្រឿង (ជាង ១៩,៣លានដុល្លារ), ឥណ្ឌូណេស៊ី ៩គ្រឿង (ជាង ៩,១៩​លានដុល្លារ), ហ្វីលីពីន ៨​គ្រឿង (ជាង ៩,៦៣​លាន​ដុល្លារ) និង​វៀតណាម ៦គ្រឿង (ជាង ៩,៧លាន​ដុល្លារ)។

តម្លៃ​នៃការ​លក់​នេះ ក៏រួម​បញ្ចូល​ទាំង​គ្រឿង​បន្លាស់, ការ​ជួសជុល, ឧបករណ៍​បរិក្ខារគាំទ្រ, ការ​បណ្តុះ​បណ្តាល និង​សេវា​បច្ចេកទេស​ផងដែរ។ ការផលិត​ដ្រូននេះ គ្រោង​នឹង​បញ្ចប់​នៅអំឡុង​ខែ​មីនា ឆ្នាំ​២០២២។

ដ្រូនយោធា​ដែលមាន​ឈ្មោះថា ScanEagle នេះ គឺមាន​ទំហំតូច និង​អាច​ហោះហើរ​បាន​ជាប់ជាង ២០​ម៉ោង។ វាត្រូវបាន​ប្រើប្រាស់​សម្រាប់​ឈ្លបការណ៍ និង​ចារកម្ម​សមរភូមិ​ជាដើម៕

ប្រភព៖ defence ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;