សម្តេច ហ៊ុន សែន អរគុណ​ឡាវ ដែល​លក់​អគ្គិសនី​ឱ្យ​កម្ពុជា

  • 2019-06-04 07:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ដល់​ភាគី​ឡាវ​ ដែល​ឆ្នាំ​នេះ​បាន​លក់​ថាមពល​អគ្គិសនី​ឱ្យ​កម្ពុជា បាន​ចំនួន១៨មេហ្គាវ៉ាត់​ ដោយ​ថាមពល​អគ្គិសនី​នេះ កំពុងតែត្រូវបាន​ប្រើប្រាស់​នៅខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ។ សម្តេច​ថ្លែង​ដូច្នេះ ទៅកាន់​លោក​ សន សៃស៊ីផាន់ដន ឧប​នាយករដ្ឋមន្ត្រី​ឡាវ ​ក្នុងជំនួប​ពិភាក្សា​ការងារ​នាព្រឹក​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ក៏បាន​មាន​ប្រសាសន៍​ណែនាំ ក៏ដូចជា​ផ្តល់​នូវអនុសាសន៍​ផងដែរ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ឡាវ​ គួរ​ជំរុញឱ្យ​កាន់តែ​ធំថែម​ទៀត ជាពិសេស​វិស័យ​ទេសចរណ៍ វិស័យ​វប្បធម៌ និង​វិស័យ​វិនិយោគ ក៏ដូចជា​វិស័យ​សេដ្ឋកិច្ច​ផង។ លើសពី​នោះទៀត ក៏មិន​ត្រូវ​កាត់ផ្ដាច់​ពី​វិស័យ​ថាមពល​ផងដែរ ដោយ​សម្ដេច​ លើកឡើង​ថា គួរ​យក​វិស័យ​ថាមពល​ជា​វិស័យ​អាទិភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

ក្នុង​ជំនួបនេះ លោក​ឧបនាយករដ្ឋមន្រ្តី​ឡាវ បាន​និយាយថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍​អំពី​ការ​អភិវឌ្ឍ​កម្ពុជា ដើម្បី​យកទៅ​អនុវត្ត​នៅ​ប្រទេស​ឡាវ។ ទន្ទឹមនឹង​នេះ លោក​ក៏បាន​កត់​សម្គាល់​ផងដែរ​ថា កម្ពុជា​បច្ចុប្បន្ន មានការ​រីកចម្រើន​យ៉ាងខ្លាំង​ ជាពិសេស​អគារ​ខ្ពស់ៗ​បាន​រីក​ស្គុះស្គាយ ហើយ​ជីវភាព​ប្រជាពលរដ្ឋ​ក៏មាន​ភាពល្អប្រសើរ​ឡើង។

លោក​ សន សៃស៊ីផាន់ដន ក៏បាន​អរគុណ​ រាជ​រដ្ឋាភិបាល​កម្ពុជា​ដែលបាន​គាំទ្រ​ដល់វិនិយោគគិន​ឡាវនៅ​កម្ពុជា ជាពិសេស ធនាគារ​ឡាវ BIC ក៏ដូចជា​អ្នកវិនិយោគ​ផ្សេងៗ និងការ​គាំទ្រ​ដល់ការ​ទិញថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;