រំលឹក​វីដេអូ CV11 ស៊ុត​២គ្រាប់​ ជួយឲ្យ​កម្ពុជា​ឆ្លង​ផុត​វគ្គ​ជម្រុះជុំដំបូង កាលពី World Cup លើក​មុន

  • 2019-06-05 02:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​ជុំដំបូង FIFA World Cup 2022 ទល់​នឹង​ក្រុម​ប៉ាគីស្ថាន នា​ថ្ងៃ​ទី៦ ខែមិថុនា​ខាងមុខ (ជើងទី១) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ មុន​ការប្រកួត​នោះមក​ដល់ [ខ្លីៗ] សូម​បង្ហាញ​វីដេអូ នៃ​ការប្រកួត​ជម្រុះ​ជុំដំបូង កាលពី FIFA World Cup 2018 ដែល​កម្ពុជា ប៉ះ​ក្រុម​ម៉ាកាវ។

ចាន់ វឌ្ឍនាកា (ស្ដាំ) អបអរជាមួយ​មិត្តរួមក្រុម ក្រោយ​ស៊ុត​បញ្ចូលទីម៉ាកាវ
នៅ​ក្នុង​ការប្រកួត​ជើង​ទី១ នៅ​ចំពោះមុខ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​នៅ​ស្ដាត​ចាស់ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ម៉ាកាវ ៣-០ (ខែមីនា ឆ្នាំ២០១៥) មុន​បន្ត​ស្មើគ្នា ១-១ នៅ​ទឹកដីម៉ាកាវ (កម្ពុជា ឈ្នះ​ដោយ​គ្រាប់​បាល់សរុប ៤-១)។

៣គ្រាប់​របស់​កម្ពុជា នា​ជើង​ទី១ គឺ​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា (២គ្រាប់) និង​ឃួន ឡាបូរ៉ាវី (១គ្រាប់)។ ចំណែក​១គ្រាប់​នៅ​ទឹកដី​ម៉ាកាវ ធ្វើ​បានដោយធារី ចន្ថាប៊ីន។ យ៉ាងណាក្ដី វឌ្ឍនាកា និង​បូរ៉ាវី មិន​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​ សម្រាប់​ការប្រកួត​ទល់នឹង​ប៉ាគីស្ថាន​ នា​វគ្គ​ជម្រុះ​ជុំ​ដំបូងលើក​នេះ​ទេ។

សូមទស្សនា​វីដេអូ​នៃ​ការប្រកួត​នោះ ដូចខាងក្រោម៖

អត្ថបទ​ទាក់ទង៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;