Ronaldo ស៊ុតហ៊ែតទ្រីក ជួយ​ព័រទុយហ្គាល់ ឡើងផ្ដាច់ព្រ័ត្រ Nations League

  • 2019-06-06 00:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បានស៊ុត​ហ៊ែតទ្រីក (៣គ្រាប់​ម្នាក់ឯង) ជួយ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្គាល់ យកឈ្នះ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​ស្វីស នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Nations League កាលពីយប់មិញ។

៣គ្រាប់​បន្ថែម​នេះ ធ្វើ​ឲ្យ​កីឡាករ​វ័យ ៣៤ឆ្នាំ បង្កើន​ចំនួន​គ្រាប់​បាល់​នៅ​ក្រុម​ជម្រើសជាតិ ដល់ ៨៦គ្រាប់ហើយ។

១គ្រាប់​ដំបូង កើត​ឡើង​នៅ​តង់ទី១ ដោយ​ការ​ស៊ុត​បាល់​ពិន័យ​ហ្វ្រីឃីក​ដ៏ល្អ មុន​ពេល​ស្វីស​តាម​ស្មើ​វិញ​នៅ​តង់ទី២ ដោយ​ការ​ស៊ុត​បាល់​ពីន័យ ១១ម៉ែត្រ។ យ៉ាងណាក្ដី ចុងតង់ទី២ Ronaldo បាន​ស៊ុត​បន្ថែម ២គ្រាប់​ទៀត។

វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រមួយគូទៀត នឹងធ្វើឡើង​នា​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ រវាង​អង់គ្លេស និង​ហូឡង់។ អ្នកឈ្នះ នឹង​ឡើង​ប៉ះ​ព័រទុយហ្គាល់​ នា​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​អាទិត្យ ចុងសប្ដាហ៍នេះ។

សូមទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;