លោក ដូណាល់ ត្រាំ មិន​សោក​ស្តាយ​ឡើយ ​ដែល​មិនបាន​ចូល​ធ្វើ​សង្គ្រាម​នៅ​វៀតណាម ក្នុង​ឆ្នាំ​១៩៦៨

  • 2019-06-06 04:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ថា លោក​មិន​មាន​ការ​សោកស្តាយ​ឡើយ​ដែល​មិនបាន​ចូល​បម្រើ​ក្នុង​ជួរទ័ព ដើម្បី​ទៅធ្វើ​សង្គ្រាម​នៅ​វៀតណាម ក្នុងឆ្នាំ​១៩៦៨ ព្រោះ​លោក​មិនមែន​ជាអ្នក​គាំទ្រ «Fan» សង្គ្រាម​នេះ​ឡើយ។ លោក​ថ្លែងដូច្នេះ ក្នុង​កិច្ច​សម្ភាសន៍​មួយ ក្នុង​ពេល​លោក​ចូលរួម​ពិធី​រំលឹក​ខួប​លើកទី​៧៥ នៃ​ថ្ងៃ D-Day នៅ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ BBC
លោក​ថ្លែង​ដូច្នេះ​ថា៖ «**ខ្ញុំ​មិន​ដែល​គាំទ្រ​សង្គ្រាម​នោះទេ។ ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់​ជាមួយ​អ្នក។ ខ្ញុំ​គិត​ថា វាជា​សង្គ្រាម​ដ៏គួរឱ្យខ្លាចរអា។ ខ្ញុំគិត​ថា វានៅឆ្ងាយ​ណាស់**»។

ប្រធានាធិបតី​រូប​នេះ​បន្ត​ថា៖ «អ្នក​កំពុង​និយាយ​អំពី​វៀតណាម ហើយ​ពេល​នោះ គ្មាន​អ្នកណា​ធ្លាប់បាន​លឺ​អំពី​ប្រទេស​នេះ​ឡើយ»។

សូម​រំលឹក​ថា លោក ដូណាល់ ត្រាំ បាន​បញ្ចប់ការ​សិក្សា​ពី​សាលា​ហិរញ្ញវត្ថុ Wharton ក្នុង​ឆ្នាំ​១៩៦៨ នៅ​អាយុ ២២ឆ្នាំ។ បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​នេះ បាន​ធ្វើឱ្យ​លោក​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការ​ធ្វើសង្គ្រាម​នៅវៀតណាម ខណៈ​ទ័ព​អាមេរិក​ប្រហែលកន្លះលាននាក់ ត្រូវបាន​បញ្ជូនទៅ​ប្រទេស​អាស៊ាន​នេះ។ ប៉ុន្តែ​លោក​មិន​បាន​ចូលរួម​ក្នុង​សង្គ្រាម​នេះ​ឡើយ ដោយសារ​លោក​មាន​បញ្ហា​សុខភាព​ពោលគឺ​មាន​បញ្ហា​ឆ្អឹង​កែងជើង។ ជំនួស​មក​វិញ លោក​ត្រាំ បាន​ចូលរួម​ក្នុងមុខ​ជំនួញ​ជាមួយ​ឪពុក​របស់​លោក៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;