វីដេអូ​គ្រាប់​បាល់​ទាំង ៨៨គ្រាប់​របស់ Ronaldo ក្នុង​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់

  • 2019-06-06 07:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ស៊ុត hat-trick ជួយ​ឲ្យ​ព័រទុយហ្គាល់ យក​ឈ្នះ​ ស្វីស ៣-១ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Nations League កាលពីយប់មិញ។

៣គ្រាប់​បន្ថែមនេះ ធ្វើ​ឲ្យ​ចំនួនគ្រាប់​បាល់​របស់​កីឡាករ​វ័យ ៣៤ឆ្នាំរូបនេះ កើន​ដល់ ៨៨គ្រាប់ បង្កើន​គម្លាត​លើ​ Ferenc Puskás ៤គ្រាប់ ក្នុង​បញ្ជី​អ្នកស៊ុត​បញ្ចូលទី​ឲ្យ​ក្រុម​ជម្រើសជាតិ​បានច្រើនគ្រាប់​ជាង​គេ​ នៅ​អឺរ៉ុប។

Ronaldo អបអរ ក្រោយ​ស៊ុត​បញ្ចូលទី​ក្រុម​ស្វីស
បើគិត​កំណត់ត្រា​ជារួម​វិញ Ronaldo នៅចាញ់​តែ​កីឡាករ​ម្នាក់​ប៉ុណ្ណោះ គឺ​កីឡាករ​អ៊ីរ៉ង់ Ali Daei ដែល​ស៊ុត​បាន ១០៩ គ្រាប់ (លើស Ronaldo ២១គ្រាប់)។

សូម​បញ្ជាក់ថា អ្នកស៊ុត​បញ្ចូលទី​ឲ្យ​ក្រុមជម្រើសជាតិ ច្រើនជាង​គេ​នៅអឺរ៉ុប រួមមាន​ដូចខាងក្រោម៖

១. Cristiano Ronaldo (ព័រទុយហ្គាល់) ៨៨គ្រាប់

២. Ferenc Puskás (ហុងគ្រី និងអេស្ប៉ាញ) ៨៤គ្រាប់

៣. Sándor Kocsis (ហុងគ្រី) ៧៥គ្រាប់

៤. Miroslav Klose (អាល្លឺម៉ង់) ៧១គ្រាប់

៥. Gerd Müller (អាល្លឺម៉ង់) ៦៨គ្រាប់

៦. Robbie Keane (អៀរឡង់) ៦៨គ្រាប់

៧. Zlatan Ibrahimović (ស៊ុយអែត) ៦២គ្រាប់

៨. Imre Schlosser (ហុងគ្រី) ៥៩គ្រាប់

៩. David Villa (អេស្ប៉ា) ៥៩គ្រាប់

១០. Robert Lewandowski (ប៉ូឡូញ) ៥៦គ្រាប់

ខាងក្រោមនេះ ជាវីដេអូ​គ្រាប់​បាល់​ទាំងអស់របស់ Ronaldo នៅ​ក្នុង​ក្រុមជម្រើសជាតិ៖

អត្ថបទទាក់ទង៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;