ពលរដ្ឋ​កម្ពុជា កំពុងទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល ដែលជាមធ្យោបាយថ្មីក្នុងការទូទាត់

  • 2019-06-06 07:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃទី៦ ខែមិថុនា​នេះ ក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក បានចេញផ្សាយតួលេខពីកំណើនរបស់ប្រជាជនកម្ពុជាកំពុងតែទទួលយកការទូទាត់ប្រាក់តាម​រយៈ​ឌីជីថល ពីមួយឆ្នាំទៅមួយឆ្នាំចំនួន ៤៣% លើតម្លៃសរុបនៃការទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយការប្រើប្រាស់វីសាកាត និងមានការកើនទ្បើងរហូតដល់ ៥៨% បើគណនាលើចំនួនប្រតិបត្តិការ។

ទិន្នន័យនេះបានមកពីការប្រៀបធៀបលើការចំណាយរវាងឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ ដោយ​យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទ​ក្នុងការ​បង់ប្រាក់​របស់​អតិថិជន​ប្រើប្រាស់​វីសាកាត ក្នុងឆ្នាំ ២០១៨។ តាមរយៈការសិក្សានេះបានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រហែល ១ភាគ៣ រំពឹងថាការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាព ដោយសារតែវាមានភាពងាយស្រួល និងសុវត្ថិភាព បើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធ។ ទន្ទឹមនឹងនោះដែរ ប្រជាជនកម្ពុជា ៥៤% ជឿជាក់ថា សេដ្ឋកិច្ចនឹងរីកចម្រើន វិវត្តទៅ​ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធ នៅក្នុងរយៈពេល ៧ឆ្នាំ​ខាងមុខនេះ។

តាមរយៈការសិក្សានេះក៏បានរកឃើញផងដែរថា អតិថិជនអ្នកប្រើប្រាស់បានមើលឃើញ និងបានព្យាករណ៍ថា ការទូទាត់ប្រាក់តាមរយៈអេឡិចត្រូនិក ទំនងជាត្រូវបានប្រើប្រាស់នាពេលអនាគត ក្នុងនោះពួកគេរំពឹងថាការទូទាត់បែបនេះនឹងត្រូវបានប្រើប្រាស់នៅតាមបណ្តាផ្សារទំនើប ៧៩% ហើយ ៦១% នៅក្នុងផ្សារទំនើបធំៗ និង ៤៩% នៅក្នុងហាងទំនិញជាច្រើនទៀត។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា "ប្រជាជនកម្ពុជាមានភាពសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ច ដោយយោងទៅលើការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ថាមានកំណើន GDP ៧% នៅឆ្នាំនេះ និងមានការថយចុះក្រោម ៧% បន្តិចនៅឆ្នាំក្រោយ ។ ដោយសារតែជំហរនៃកំណើនដ៏រឹងមាំនេះ បានធ្វើឲ្យយើងមានការរំពឹងទុកថាប្រព័ន្ធនៃការទូទាត់ប្រាក់របស់ប្រទេសយើង នឹងរីកចម្រើនយ៉ាងឆាប់រហ័ស ចំណែកឯក្រុមហ៊ុនវីសា ក៏មានការរំភើបរីករាយក្នុងការធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ បណ្តាពាណិជ្ជករ និងអតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដើម្បីធ្វើឱ្យការរំពឹងទុកទាំងនេះក្លាយទៅជាការពិត។

ប្រជាជនកម្ពុជាក៏កំពុងបង្ហាញអំពីសន្ទុះនៃការទទួលយកបច្ចេកវិទ្យាទូទាត់ប្រាក់បែបថ្មីនេះផងដែរ តាមរយៈការស្រាវជ្រាវ បានបង្ហាញថា ២៤% នៃអ្នកដែលត្រូវបានស្ទង់មតិ ចាប់អារម្មណ៍ទៅលើការទូទាត់តាមរយៈ ទូរសព្ទដៃ ដោយក្នុងនោះ ១ភាគ៣ មាន​ចំណាប់អារម្មណ៍ចំពោះការបង់ប្រាក់ដែលមិនចាំបាច់ប្រើក្រដាសប្រាក់សុទ្ធ។ បើយើងងាកមកនិយាយពីការបង់ប្រាក់តាមរយៈទូរសព្ទដៃវិញ ការសិក្សាមួយនេះក៏បានរកឃើញដែរថា អតិថិជនមានបំណងចង់ធ្វើការទូទាត់ប្រាក់តាមរយៈទូរសព្ទដៃទៅលើផលិតផល និងសេវាកម្មឈានមុខមួយចំនួនទាក់ទងនឹងផ្នែកសុខភាព កីឡា ការទិញលក់រាយ ការកំសាន្ត និងដំណើរទេសចរណ៍ ជាដើម។

១ភាគ៣ នៃប្រជាជនកម្ពុជា ក៏បានបង្ហាញអំពីការចាប់អារម្មណ៍ក្នុងការទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ ដែលជាសេវាកម្មបច្ចេកវិទ្យាថ្មីបំផុត បានបើកដំណើរការក្នុងភាពជាដៃគូជាមួយធនាគារជាច្រើនដោយក្រុមហ៊ុនវីសា នៅកម្ពុជា កាលពីចុងឆ្នាំមុន។ មកដល់ពេលនេះ ការទូទាត់ប្រាក់តាមរយៈ QR កូដ ត្រូវបានគេទទួលស្គាល់នៅក្នុងហាងទំនិញជាង ១៣២៦ កន្លែង ដែលចំនួននេះកើនឡើងទ្វេដង បើប្រៀបធៀបជាមួយនឹងចំនួននៃហាងទំនិញនៅពេលដែលបច្ចេកវិទ្យានេះទើបត្រូវបានដាក់ឱ្យដំណើរការ។

អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា “យើងមានក្តីរំភើបរីករាយ ដែលបានឃើញសន្ទុះប្រជាជនកម្ពុជាក្នុងការទទួលយកបរិបទថ្មីទាក់ទងនឹងការទូទាត់ប្រាក់តាមរយៈឌីជីថល។ យើងប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាលនិង ធនាគារជាដៃគូរបស់យើង ក្នុងការណែនាំនូវការទូទាត់ប្រាក់តាមរយៈភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់នូវមធ្យោបាយលឿនបំផុត និង ងាយស្រួល ព្រមទាំងមានសុវត្ថិភាព ក្នុងការបង់ប្រាក់ និង ទទួលប្រាក់ សម្រាប់ប្រជាជនគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

អំពីក្រុមហ៊ុនVisa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីក​ចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥០០០ប្រតិបត្តិ ក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និងបណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។

ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ About Visa, https://usa.visa.com/visa-everywhere/blog.html និង @VisaNews.

ព័ត៌មានបន្ថែម សូមទាក់ទងមក៖ គ្រី សុវណ្ណារី ក្រុមហ៊ុន Red Dot, តំណាងក្រុមហ៊ុន Visa Inc. ទូរសព្ទ ៖ +85511733368 អ៊ីម៉ែល ៖ nary@reddot.com.kh

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;