បុរីប៉េងហួត បើកសម្ពោធ​គម្រោង​ថ្មី លើ​ផ្ទៃដី ៤០ហិចតា នៅ​តំបន់​ដែល​កំពុង​ត្រូវ​ប៉ាន់

  • 2019-06-07 05:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​​ព្រឹក​ថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ២០១៩ នេះបុរី​ប៉េងហួត បានប្រារព្ធ​ពិធីបើក​សម្ពោធ​ជា​ផ្លូវការគម្រោង​ ដឹស្ដា មេរាហ្គាដិន (The Star Mera Garden) ក្នុង​ព្រឹត្តិការណ៍ដ៏អស្ចារ្យ "រស់នៅ​ ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ" ដែល​រៀប​ចំ​ឡើង​នៅ​ទីតាំង​ ទល់មុខ​ផ្ទះ​គំរូ​វីឡា King A ក្នុង​គម្រោង​ ដឹ ហ្រ្គេនស្ដាផ្លាទីនីម (បឹងស្នោ) ដែល​មាន​ចម្ងាយ​​តែ ៥នាទី​ប៉ុណ្ណោះ ពី​ស្ពាន​ព្រះ មុនីវង្ស (ច្បារអំពៅ)។

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា ”ក្រុមហ៊ុនមានមោទនភាពដ៍ក្រៃលែង ដែលបាននាំមកជូនអតិថិជន នូវគម្រោងថ្មីនេះ ដែលជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤០ហិកតា ជាមួយនឹងវីឡាទំនើបចម្រុះជិតមួយពាន់ផ្ទះ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ជាផ្លូវក្រវ៉ាត់ក្រុងទី២ ជិតមហាវិថីសម្តេចតេជោហ៊ុនសែន (ឬផ្លូវ ៦០ម៉ែត្រ)។"

លោកជំទាវ ហុង ដានី (កណ្ដាល) អគ្គនាយិកាក្រុមហ៊ុន បុរី ប៉េងហួត

លោកជំទាវ បានបន្តទៀតថា “គម្រោងនេះជាគម្រោងដែលពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ អមជាមួយក្លឹបហាត់ប្រាណដ៍ទាន់សម័យ អគារពាណិជ្ជកម្មដ៍ទំនើប និងសួនធម្មជាតិបៃតងដ៍ធំអស្ចារ្យ ដែលមានលក្ខណល្អប្លែក ធ្វើឲ្យ​បែបបទនៃការរស់នៅប្រកប​ដោយ​ឧត្តមភាព និងភាពសម្បូរបែប”។

ក្លោងទ្វារ​ចូល​គម្រោង​ដឹស្ដាមេរាហ្គាដិន

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ ”រស់នៅជាមួយឧត្តមភាពបែបធម្មជាតិ” នេះ បើកជូនសាធារណជន ចូលរួមដោយសេរី ហើយលោកអ្នក នឹងមានឱកាសឈ្នះរង្វាន់តារាសំណាងទាំង ០៥ ដូចខាងក្រោម៖

  • តារាសំណាងទី១ ទទួលបានទូរសព្ទដៃ iPhone XS Max រហូតដល់ ០៩ គ្រឿង និងរង្វាន់ជាច្រើនទៀត យ៉ាងសន្ធឹកសន្ធាប់ដោយគ្រាន់តែមានវត្តមានក្នុងកម្មវិធីនេះតែប៉ុណ្ណោះ។

ពិសេសជាងនេះទៅទៀត សម្រាប់អតិថិជនដែលគ្រាន់តែជាវផ្ទះពីគម្រោងដឹស្តា មេរាហ្កាដិន រឺ គម្រោងណាមួយរបស់បុរី ប៉េង ហួត នឹងទទួលបានតារាសំណាងទី២ ទី៣ ទី៤ និងទី៥ ដូចជា៖

  • តារាសំណាងទី២ (រង្វាន់ធំ) ដែលជា ខុនដូ ចំនួន ០៣ យូនីត (រួមមានបន្ទប់គេង ០១ និង បន្ទប់គេង ០២) ដ៏ទំនើបទាន់សម័យ ព្រមទាំងបំពាក់គ្រឿងសង្ហារឹមរួចជាស្រេច ដែលស្ថិតនៅជិតផ្សារទំនើប PH Ecomall និងជាតំបន់ទីប្រជុំជន ថែមទៀតផង។

  • តារាសំណាងទី៣ ទទួលបាន ការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ រហូតដល់ ១០ម៉ឺន​ដុល្លារ

  • តារាសំណាងទី៤ ទទួលបាន iPad Air 3 ឬ iPhone Xs Max ភ្លាមៗ

  • តារាសំណាងទី៥ចុងក្រោយ ទទួលបានប័ណ្ណទឹកប្រាក់ ១០០០ ដុល្លារ

នេះជាការផ្តល់ជូនដ៏សម្បើម ដែលលោកអ្នកនឹកស្មានមិនដល់ សូមរួសរាន់ឡើង ការផ្តល់ជូនតារាសំណាងទាំង៥នេះ មានកំណត់ត្រឹមតែ ០៣ថ្ងៃ តែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។

ស្របពេលជាមួយគ្នាផងដែរ លោកអ្នកនឹងទទួលបាន សេវាកម្មប្រាក់កម្ចី លំនៅឋាន ពីធនាគារ ជាច្រើនជម្រើសជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យ ក្នុងព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះផ្ទាល់តែម្តង។

កុំភ្លេចណា... មកចូលរួមទាំងអស់គ្នា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក!

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook:www.facebook.com/boreypenghuoth

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

គំរូសួនច្បារ​នៅ​ក្នុង​គម្រោង​ដឹស្ដាមេរាហ្គាដិន

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;