ONE កំណត់ថ្ងៃប្រកួត​ជាថ្មី រវាងអ្នកប្រដាល់ថៃ ពេជ្រ មរកត និង Petrosyan

  • 2019-06-07 07:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកប្រដាល់ថៃ​ដែលទើប​បួស​ជា​សង្ឃ Petchmorakot Petchyindee Academy នឹង​ត្រូវ​ប៉ះ​កំពូល​កីឡាករ​ប្រដាល់ Kickboxing អ៊ីតាលី Giorgio Petrosyan ជាថ្មី ក្នុង​វគ្គ​៨នាក់​ចុងក្រោយ នៃ​កម្មវិធីដណ្ដើម​ប្រាក់​១លាន​ដុល្លារ ONE Super Series Featherweight Kickboxing World Grand Prix ក្រោយលទ្ធផល​ជួបគ្នាលើកមុន ត្រូវ​ចាត់ទុកជា​មោឃៈ។ ជំនួប​កាត់សេចក្ដី​នេះ នឹងធ្វើឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: MASTERS OF DESTINY ថ្ងៃទី១២ ខែកក្កដា នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ONE Championship ដែល [ខ្លីៗ] ទទួលបាន នារសៀល​ថ្ងៃទី៧ ខែមិថុនានេះ។

កីឡាករទាំង២ ប៉ះគ្នាលើកទី១ កាលពីខែឧសភា (រូបភាព៖ ONE Championship)
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ លោក Chatri Sityodtong ប្រធាន និងជា​នាយកប្រតិបត្តិ ONE Championship បាន​ប្រកាស​ថា លទ្ធផល​នៃ​ការប្រកួត​រវាង​កីឡាករ​ទាំង២ (Petchmorakot ឈ្នះ Petrosyan ដោយ​ពិន្ទុ​មិន​ឯកច្ឆ័ន្ធ) កាលពីថ្ងៃទី១៧ ខែមេសា នៅសិង្ហបុរី ត្រូវ​ទុក​ជា​មោឃៈ ហើយ​កីឡាករ​ទាំង២ ត្រូវ​ប្រកួត​គ្នា​ជាថ្មី។

ក្រោយការប្រកាសនោះ លោក Nuttadaj Vachirarattanawong ប្រធាន​ក្លឹប​ប្រដាល់ Petchyindee Academy បាន​ប្រកាស​ថាពេជ្រ មរកត នឹង​មិន​វ៉ៃ​ឡើងវិញនោះទេ។ បន្ទាប់មក ពេជ្រ មរកត ក៏បានៅទៅបួស ដូចការសន្យាជាមួយអ្នកគាំទ្រ ដែលថាខ្លួននឹងទៅបួស ប្រសិនបើឈ្នះ។

យ៉ាងណាក្ដី ការជួបគ្នាជាថ្មីត្រូវបានកំណត់រួចហើយ បានន័យថា កីឡាករទាំង២ សុទ្ធតែព្រមប្រកួត​ជាថ្មី។ អ្នកឈ្នះ នឹងឡើងទៅប៉ះអ្នកប្រដាល់ថៃ Jo Nattawut នាវគ្គ ៤នាក់ចុងក្រោយ។

សូមទស្សនាវីដេអូនៃការប្រកួតលើកទី១ របស់កីឡាករទាំង២ ខាងក្រោមនេះ៖

សូមបញ្ជាក់ថា ការប្រកួត​គ្នា​ជាថ្មីរបស់កីឡាករទាំង២ គឺជា​គូឯក (main event) ​ក្នុងព្រឹត្តិការណ៍ ONE: MASTERS OF DESTINY។ គូប្រកួតផ្សេងទៀត ក្នុងព្រឹត្តិការណ៍នោះ មានដូចខាងក្រោម៖

Angela Lee vs Michelle Nicolini (MMA)

  • Ev Ting vs Daichi Abe (MMA)

  • Abro Fernandes vs Gurdarshan Mangat (MMA)

  • Jihin Radzuan vs Jomary Torres (MMA)

  • Dae Sung Park vs Kimihiro Eto (MMA)

  • Troy Worthen vs Chen Rui (MMA)

  • Hiroki Akimoto vs Kenny Tse (ប្រដាល់ Kickboxing)

  • Kai Ting Chuang vs Janet Todd (ប្រដាល់ Kickboxing)

  • Aleksi Toivonen vs Akihiro Fujisawa (MMA)

  • Saiful Merican vs Mohammed Bin Mahmoud (ប្រដាល់សេរី)

  • Adrian Mattheis vs Liu Peng Shuai (MMA)

  • George Mann vs Sorgraw Petchyindee Academy (ប្រដាល់សេរី)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;