មកស្គាល់ប្រទេស Curacao ដែលទើប​ឈ្នះវៀតណាម លើក​ពាន King's Cup នៅថៃ

  • 2019-06-10 01:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Curacao គឺជាប្រទេស​ដែនកោះ​តូចមួយ ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​សមុទ្រ​ការីប៊ីន ដែល​មាន​ផ្ទៃដី ៤៤៤គីឡូម៉ែត្រការ៉េ និងមាន​ប្រជាជន​រស់នៅ​ត្រឹម​តែ ១៦ម៉ឺន​នាក់​ប៉ុណ្ណោះ។ ប្រទេស​នេះ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ហូឡង់។

ទិដ្ឋភាពនៅ​លើកោះ Curacao
**ក្រុមបាល់ទាត់ជម្រើសជាតិ Curacao**

ទោះជា​ប្រទេស​ដែនកោះ​ដ៏តូចមួយ ប៉ុន្តែ​បច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិ Curacao ឈរ​លំដាប់​លេខ ៨២​ ក្នុង FIFA Ranking។ សហព័ន្ធ​កីឡា​បាល់ទាត់ Curacao ស្ថិត​ក្រោម​សហព័ន្ធ​កីឡា​បាល់ទាត់តំបន់ CONCACAF (អាមេរិក​កណ្ដាល អាមេរិកខាងជើង និងតំបន់​ការីប៊ីន)។ ក្រុមនេះ មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ជម្រុះ FIFA World Cup នោះទេ ប៉ុន្តែធ្លាប់​បាន​ចំណាត់ថ្នាក់​លេខ ៣ ពីរដង ក្នុង​ពាន​រង្វាន់ CONCACAF Gold Cup (ឆ្នាំ ១៩៦៣ និង ១៩៦៩)។ ក្រុមនេះ ក៏​ធ្លាប់ឈ្នះពាន​ប្រចាំ​តំបន់ការីប៊ីន (CFU Caribbean Cup) ម្ដងផងដែរ កាលពីឆ្នាំ ២០១៧ កន្លងទៅ។

ក្រុមជម្រើសជាតិ Curacao

លទ្ធផល​ថ្មីៗ​ចុងក្រោយនេះ Curacao បានយកឈ្នះ​ឥណ្ឌា ៣-១ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ មុន​បន្ត​ឈ្នះ​វៀតណាម ដោយ​បាល់​ប៉េណាល់ទី​កាត់សេចក្ដី ក្នុង​ពាន​រង្វាន់​ King's Cup របស់​ថៃ។

កីឡាករ​របស់ Curacao (អាវ​ពណ៌​ត្រួយចេក) ប្រជែង​យក​បាល់ជាមួយ​កីឡាករ​វៀតណាម ពេល​លេង​ពាន King's Cup នៅថៃ

ទោះមិនសូវមានគេស្គាល់ ប៉ុន្តែកីឡាករ​ជម្រើសជាតិ​ភាគច្រើនរបស់​ Caracao គឺ​កំពុង​ប្រកបអាជីព​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​គឺ​​នៅ​ប្រទេស​ហូឡង់។ ក្នុងក្រុម​ជម្រើសជាតិ​បច្ចុប្បន្ន គឺ​មានកីឡាករ​តែ ៣នាក់​ប៉ុណ្ណោះ ដែល​កំពុង​លេង​ឲ្យ​ក្លឹប​ក្នុងស្រុក៕

ទស្សនា​វីដេអូ Curacao ឈ្នះវៀតណាម ដោយបាល់ប៉េណាល់ទី​កាត់សេចក្ដី នៅ King's Cup 2019 ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;