CR7 ​បាន​ពាន Top Scorer តែមិនជាប់ជាកីឡាករ​ល្អបំផុត​ប្រចាំ​ Nations League នោះទេ

  • 2019-06-10 03:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បានជាប់​ជា Top Scorer ប្រចាំ​ពាន​រង្វាន់ UEFA Nations League ក្រោយស៊ុត​ចូល ៣គ្រាប់ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ទល់នឹង​ស្វ៊ីស។ យ៉ាងណាក្ដី កីឡាករ​វ័យ ៣៤ឆ្នាំរូបនេះ មិនបានទទួល​តំណែង​ជា​កីឡាករ​ល្អបំផុត​ប្រចាំ​ពាន​រង្វាន់​នេះទេ។

Bernado Silva ថើបពាន UEFA Nations League
​តំណែង​កីឡាករ​ល្អបំផុត ឬ Player of the Tournament បានទៅកីឡាករ​ព័រទុយហ្គាល់មួយរូបទៀត គឺ Bernardo Silva។

កីឡាករ​មកពីក្លឹប Manchester City រូបនេះ បាន​ដើរ​តួ​នាទីយ៉ាងល្អនៅតំបន់បម្រើ ជា​ពិសេស​គឺបានបញ្ជូនបាល់​ឲ្យ Goncalo Guedes ស៊ុត​បញ្ចូលទី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់នឹង​ហូឡង់ ជួយ​ឲ្យ​ព័រទុយហ្គាល់ ក្លាយជា​ម្ចាស់ជើងឯក​មុនដំបូងគេ នៃ​ពានរង្វាន់ UEFA Nations League។

សូមបញ្ជាក់ថា ទាំង Ronaldo និង Silva សុទ្ធតែជាប់​ក្នុង​ក្រុម Team of Tournament នៃ UEFA Nations League៕

ចុចអាន៖ ព័រទុយហ្គាល់ ក្លាយជា​ម្ចាស់ពាន UEFA Nations League ក្រោយ​ឈ្នះហូឡង់ (វីដេអូ)

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;