ការ​ផលិត​ទឹក​​ដោះ​គោ​ស្រស់ ផ្ដួចផ្ដើម​ដោយ​លោក សុខ ទូច គ្រោង​ដំណើរ​ការ​ឆាប់​ៗ​

  • 2019-06-10 04:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 40

ចន្លោះមិនឃើញ

ការ​​ផលិត​​ និង​វេច​ខ្ចប់​ទឹក​ដោះ​​គោ​​​​ស្រស់​ទ្រង់​ទ្រាយ​ធំ​មួយ​​ ដែល​​​ផ្តួច​ផ្តើម​ដោយ​​រាជបណ្ឌិត្យសភា​ម្ពុជា ក្នុង​ទំហំ​ទឹក​ប្រាក់ ២,៥ លាន​ដុល្លារ​អាមេរិក​ គ្រោង​​នឹង​ដំណើរ​ការ​ក្នុង​ពេល​ឆាប់​ៗនេះ។

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​​​កម្ពុជា​បាន​ប្រាប់ឱ្យ​ដឹង​ថា ​​ការ​ផលិត​​និង​វេច​ខ្ចប់​​គ្រោង​នឹង​ដំណើរ​​ការ​នា​ពេល​ឆាប់​ៗ​នេះ ខណៈ​​គោ​​ទឹកដោះ​ប្រមាណ​ ១០០​​ក្បាល​​ត្រូវ​បាន​ដឹក​ចូល​មក​កម្ពុជា​តាម​ច្រក​​ព្រំដែន​កម្ពុជា-ថៃ ​​ចូល​​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា ​កន្លង​​មកនេះ​​ ទៅ​កាន់​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោសែន​ឫស្សី​ត្រឹប ​ស្ថិត​នៅ​ក្នុង​​ស្រុក​ឆែប​ ខេត្ត​ព្រះ​វិហារ​។

លោក​បាន​បន្ថែម​ថា ​​ការ​​ផលិត​ទឹក​ដោះ​គោ​កំពុង​​ធ្វើ​​​ក្នុង​ចំនួន​តិច​តួច​ ដោយ​សារ​កំពុង​រង់​ចាំ​​ការ​បញ្ជា​ទិញ​ម៉ាស៊ីន​​វេច​ខ្ចប់​ ខណៈ​សំណើ​សុំ​ថវិកា​ពី​រាជ​រដ្ឋាភិបាល​​ ដើម្បី​​ទិញ​ម៉ាស៊ីន​វេច​ខ្ចប់​មិន​ទាន់​ធ្លាក់​មក​។ ​ការ​ប្រើ​ប្រាស់​​ម៉ាស៊ីន​វេច​ខ្ចប់​ស្រប​តាម​ស្តង់​ដា​បច្ចេកទេស​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ក្នុង​រក្សា​គុណ​ភាព​ទឹក​​ឱ្យ​​បាន​ល្អ​ប្រសើរ​។ "​អញ្ចឹង​យើង​កំពុង​រង់​ចាំ​ថវិកា​ធ្លាក់​មក​ ដើម្បី​​ទិញ​ម៉ាស៊ីន​វេច​ខ្ចប់​ ​ម៉ាស៊ីន​​មាន​ពេល​ណា​គឺ​យើង​​នឹង​ចាប់​ផ្តើម​ផលិត​តែ​ម្តង”។

​​​​លោក​បណ្ឌិត​ សុខ​ ទូច​ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ​ប្រើ​សិន​គម្រោង​សាកល្បង​ផលិត​ទឹក​ដោះ​ស្រស់​ចែក​ចាយ​លើ​ទីផ្សារ​ទទួល​បាន​​ជោគជ័យ​ រាជបណ្ឌិត្យសភា​ គ្រោង​នឹង​បង្កើត​​ធនាគារ​គោ ដោយ​បង្កាត់​ពូជ​ និង​ទិញ​មេ​គោ​ជា​ច្រើន​មក​ប្រវាស់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​ជា​អ្នក​ចិញ្ចឹម រីឯ​ក្រុម​ហ៊ុន​ជា​អ្នក​ដើរ​ប្រមូល​ទិញ​ទឹកដោះគោ​ស្រស់​ពី​កសិករ ​ហើយ​វេច​ខ្ចប់​សម្រាប់​នាំ​យក​ទៅ​លក់​នៅ​ទីផ្សារ​បន្ត ។ បន្ថែម​លើ​នេះ​​វា​ក៏​​ជា​ជ្រុង​មួយ​ដែល​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ​ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ​ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ចំណូល​មធ្យម​កម្រិតខ្ពស់។

គម្រោង​បង្កើត​តំបន់​ឧទ្យាន​ចិញ្ចឹម និង​ផលិត​ទឹកដោះគោ​ស្រស់​ដំបូងបង្អស់​របស់​រាជ​បណ្ឌិត្យសភា​កម្ពុជា ​​គឺ​ទទួល​បាន​​ការ​គាំទ្រ​ពី​សម្តេច​​​​តេជោ​​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ហើយ​សម្តេច​ថែមទាំង​បាន​ផ្តល់​ជា​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ក្នុង​ការ​ចូល​រួម​ទិញ​មេ​គោ​ដើម្បី​ចិញ្ចឹម​​ផង​ដែរ​៕ ​ ​​

អត្ថបទ៖ សុផល

អត្ថបទពេញនិយម
អត្ថបទថ្មី
;