Rodtang ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក ពីកីឡាករ​អង់គ្លេស​ដែលឈ្នះ Sam-A

  • 2019-06-10 07:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ប្រដាល់​ថៃ Rodtang Jitmuangnon នឹង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រដាល់​សេរី​ពិភពលោក​ ប្រភេទ​ទម្ងន់ Flyweight របស់ ONE ពី​កីឡាករ​អង់គ្លេស Jonathan Haggerty ក្នុង​ព្រឹត្តិការណ៍ ONE: DAWN OF HEROES នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន នាថ្ងៃទី២ ខែសីហា​ ឆ្នាំ២០១៩។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ONE Championship ដែល [ខ្លីៗ] ទទួល​បាន​នា​រសៀលថ្ងៃ​ទី១០ ខែមិថុនា​នេះ។

Haggerty ពេលប៉ះ Sam-A (រូបភាព៖ ONE Championship)
Haggerty បាន​ដណ្ដើម​យកខ្សែក្រវាត់​ ONE Flyweight Muay Thai World Champion ពី​អ្នកប្រដាល់​ជើង​ចាស់​ថៃ Sam-A Gaiyanghadao កាលពី​ខែឧសភា​កន្លងទៅ។ ចំណែក Rodtang ជា​អ្នកប្រដាល់​ថៃ វ័យក្មេង ដែល​មិន​ទាន់​ស្គាល់​ពាក្យថា "ចាញ់" នៅសង្វៀន ONE នៅឡើយទេ។ ប្រកួត​​ចុងក្រោយរបស់​កីឡាករ​រឹងដូចដែក​រូបនេះ គឺ​យកឈ្នះ​កីឡាករ​គុនខ្មែរ សុខ ធី កាលពីខែឧសភា។
Rodtang ពេលប៉ះ សុខ ធី (រូបភាព៖ ONE Championship)

តើ Rodtang អាច​សងសឹកឲ្យ​ Sam-A ដើម្បី​យក​ខ្សែក្រវាត់​ពី Haggerty បានដែរឬទេ?

ក្រៅពីគូដណ្ដើមខ្សែក្រវាត់នេះ ព្រឹត្តិការណ៍ ONE: DAWN OF HEROES នៅ​មាន​គូពិសេស​ជាច្រើនទៀត ដូចខាងក្រោម៖

  • Eduard Folayang vs Eddie Alvarez (MMA)

  • Demetrious Johnson vs Tatsumitsu Wada (ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix, MMA)

  • Danny Kingad vs Kairat Akhmetov (ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix, MMA)

  • Honorio Banario vs Timofey Nastyukhin (ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix, MMA)

  • Reece McLaren vs Yuya Wakamatsu (MMA)

  • Leandro Issa vs Daichi Takenaka (MMA)

  • Ayaka Miura vs Samara Santos (MMA)

  • Neunglanlek Jitmuangnon vs Chris Shaw (ប្រដាល់សេរី)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;