អ៊ីរ៉ង់ បង្ហាញ​ប្រព័ន្ធ​មីស៊ីល​ដែលបាញ់ម្តង អាច​ទម្លាក់​យន្តហោះ​ចម្បាំង ៦គ្រឿង​ក្នុងពេល​តែមួយ​បាន

  • 2019-06-10 08:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោធា​អ៊ីរ៉ង់ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០១៩ បាន​ដាក់​បង្ហាញ​ប្រព័ន្ធ​មីស៊ីល​ថ្មី ដែលអាច​តាមដាន និង​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​៦គ្រឿង ឬគោលដៅ​ចំនួន៦ ក្នុង​ពេល​តែមួយ​បាន។ ការ​បញ្ចេញ​សព្វាវុធនេះ ក្នុងខណៈដែល​អ៊ីរ៉ង់ កំពុង​មាន​ភាព​តានតឹង​ជាមួយអាមេរិក នៅ​តំបន់​ឈូង​សមុទ្រពែក្ស។

លោក​ឧត្តមសេនីយ៍ត្រី Amir Hatami រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អ៊ីរ៉ង់ បាន​បញ្ជាក់​ថា ប្រព័ន្ធ​មីស៊ីល Khordad 15 នេះ មានបំពាក់​ជាមួយ​មីស៊ីលរយៈឆ្ងាយ Sayyad ចំនួន​ ៣គ្រាប់។ វាអាច​បាញ់ទម្លាក់​យន្តហោះ និង​ឬដ្រូន​ចម្បាំង ក្នុង​ចម្ងាយ ១២០​គីឡូម៉ែត្រ។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អ៊ីរ៉ង់ បាន​ជំរុញ​បង្កើត​សព្វាវុធ​ផ្ទាល់ខ្លួន ហើយ​បាន​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើការ​នាំចូល​អាវុធ​ពី​បរទេស​កាន់​តែតិច​ទៅៗ។ កាលពី​ខែ​កុម្ភៈ​កន្លងទៅ អ៊ីរ៉ង់ បាន​ជោគជ័យ​ក្នុងការ​ធ្វើតេស្ត​មីស៊ីល​រយៈចម្ងាយឆ្ងាយ Hoveizeh ដោយ​វាអាច​កម្ទេច​គោល​ដៅ​ដែល​ស្ថិតនៅ​ចម្ងាយ​ជាង ១៣៥០គីឡូម៉ែត្រ​ពីវា​បាន។ ក្នុងខែ​ដដែល​នោះ នាវា​មុជទឹក Ghadir-class បាន​បាញ់​មីស៊ីល​ប្រឆាំង​នាវា​មួយ​ ជាលើក​ដំបូង​ផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;