អេស្ប៉ាញ ស៊ុត ស៊ុយអែត ៣គ្រាប់ បន្ត​ឈ្នះ ១០០% នៅ​វគ្គ​ជម្រុះ Euro

  • 2019-06-11 02:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​អេស្ប៉ាញ បាន​យកឈ្នះ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​ស៊ុយអែត ៣-០ ក្នុង​វគ្គ​ជម្រុះ Euro 2020 ពូល F កាលពីយប់មិញ។ លទ្ធផល​នេះ ជួយ​ឲ្យអេស្ប៉ាញ បន្ត​ឈរ​កំពូល​តារាង ដោយ​មាន​ ១២ពិន្ទុ​ពេញ ក្នុង ៤ប្រកួត ចំណែក​ស៊ុយអែត មាន ៧ពិន្ទុ​ដដែល (ឈ្នះ២ ស្មើ១ ចាញ់១)។

Ramos អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី​
៣គ្រាប់​របស់​អេស្ប៉ាញ រក​បាន​ដោយ Sergio Ramos (នាទី ៦៤), Alvaro Morata (នាទី ៨៥) និង Mikel Oyarzabal (នាទី ៨៧)។

លទ្ធផល​២គូទៀតក្នុង​ពូល F រួមមាន៖ ម៉ាល់តា ០-៤ រ៉ូម៉ានី , ហ្វារ៉ូអាយលែន ០-២ ន័រវែស។

ទស្សនា​វីដេអូហាយឡាយ អេស្ប៉ាញ ឈ្នះ ស៊ុយអែត ៣-០៖

លទ្ធផល​ពូល​ផ្សេងទៀត រួមមាន​ដូចខាងក្រោម៖

ពូល A៖

  • ប៊ុលហ្គារី ២-៣ កូសូវ៉ូ

  • សាធារណរដ្ឋឆេក ៣-០ ម៉ុងតេណេក្រូ

ពូល B៖

  • ស៊ែប ៤-១ លីទុយអានី

  • អ៊ុយក្រែន ១-០ លុចហ្សំបួរ

ពូល D៖

  • ដាណឺម៉ាក់ ៥-១ ហ្សកហ្ស៊ី

  • អៀរឡង់ ២-០ ហ្គីលប្រាតា

ពូល G៖

  • ម៉ាសេដូនៀខាងជើង ១-៤ អូទ្រីស

  • ឡាតវី ០-៥ ស្លូវេនៀ

  • ប៉ូឡូញ ៤-០ អ៊ីស្រាអែល

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;