ក្រុម​មួយ​នៅ​អាស៊ី ​ដកខ្លួន​ពីវគ្គ​ជម្រុះ World Cup ដោយសារ​បារម្ភ​រឿង​សុវត្ថិភាព

  • 2019-06-11 02:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើសជាតិ​ម៉ាកាវ បាន​ដកខ្លួនចេញពី​វគ្គ​ជម្រុះ World Cup ជុំដំបូង ដោយសារ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​នៅ​ទឹកដី​ស្រីលង្កា ក្រោយពី​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នាពេល​កន្លងមក។

សូមបញ្ជាក់ថា កាលពីជើងទី១ ម៉ាកាវ បានឈ្នះស្រីលង្កា ១-០ ក្នុងដី​ខ្លួនឯង ហើយ​ត្រូវ​ប្រកួត​ជើទី២ នៅទឹកដីស្រីលង្កា នាថ្ងៃទី១១ ខែមិថុនានេះ។

កីឡាករ​ម៉ាកាវ អបអរ​ក្រោយ​ស៊ុត​ចូល​ស្រីលង្កា កាលពីជើងទី១

យ៉ាងណាក្ដី សហព័ន្ធ​កីឡា​បាល់ទាត់​ម៉ាកាវ (MFA) បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួនថា ការ​សម្រេច​មិន​បញ្ជូន​ក្រុមជម្រើសជាតិ​ទៅ​ទឹកដី​ស្រីលង្កា គឺ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​កីឡាករ ក្រោយ​ពី​មាន​​ការ​វាយ​ប្រហារ​ភេរវកម្ម​កាលពី​ពេល​ថ្មីៗ នៅ​ស្រីលង្កា។ MFA បាន​ស្នើទៅ សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក FIFA, ​សហព័ន្ធ​កីឡា​បាល់ទាត់ទ្វីបអាស៊ី AFC និង​សហព័ន្ធ​កីឡា​បាល់ទាត់​ស្រីលង្កា ដើម្បី​ប្ដូរ​ទឹកដី ទៅ​លេង​នៅ​ទឺកដី​កណ្ដាល ប៉ុន្តែ​ការ​ស្នើ​នោះ មិន​ទទួល​ការ​យល់​ព្រម​នោះទេ។

ស្រីលង្កា (លឿង) និងម៉ាកាវ កាលប៉ះគ្នាជើងទី១

សហព័ន្ធ​កីឡា​បាល់ទាត់​ស្រីលង្កា បានឆ្លើយតបថា ខ្លួន​បាន​បំពេញ​គោលការណ៍​សុវត្ថិភាព​ ជាមួយ FIFA និង AFC រួចរាល់ហើយ ដូច្នេះ​ការ​ប្រកួត​អាច​ធ្វើ​ទៅ​បាន​នៅ​ទឹកដី​របស់​ខ្លួន។

សូមបញ្ជាក់ថា ក្រៅពី​គូនេះ នៅ​មាន​ ៥គូទៀត ដែល​ត្រូវ​ប្រកួត​ជើងទី២ យប់នេះ ដូច​តារាង​ខាងក្រោម៖

ទស្សនា​វីដេអូ​ហាយឡាយ ម៉ាកាវ ឈ្នះ ស្រីលង្កា ១-០ កាលពីជើងទី១៖

អត្ថបទទាក់ទង៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម
;