មុន​ប៉ះ​កម្ពុជា កីឡាករ​ក្រុម​ប៉ាគីស្ថាន បញ្ចេញ​បច្ចេកទេស​តែត​បាល់​បន្ត​គ្នា បញ្ជូល​ធុង​សំរាម (វីដេអូ)

  • 2019-06-11 04:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន បាន​បញ្ចេញ​បច្ចេកទេស​តែត​បាល់​បន្ត​គ្នា បញ្ចូល​ធុង​សំរាម (header bin challenge) នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ក្រោយ​ពេល​ហ្វឹកហាត់ កាលពី​ថ្ងៃទី១០ មិថុនា​កន្លងទៅ ពោល​គឺ​មុន​ពេល​ប៉ះ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា។

នៅ​ក្នុង​វីដេអូ​នោះ កីឡាករ​ Adnan Mohammad (ពាក់​លេខ ១១ ពេល​ប៉ះ​កម្ពុជា) ជា​អ្នក​តែត​ ទៅ​កាន់​កីឡាករ​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម និង​ជា​អ្នក​តែត​បញ្ចូល​ធុង​សំរាម។

ចង់ដឹងច្បាស់ សូមទស្សនា​វីដេអូ​ដែល​បង្ហោះ​ដោយ​ផេក​សហព័ន្ធ​កីឡា​បាល់ទាត់​ប៉ាគីស្ថាន ខាងក្រោមនេះ៖

សូមបញ្ជាក់ថា ប៉ាគីស្ថាន នឹង​ប៉ះ​កម្ពុជា ក្នុង​ជើង​ទី២ នៃ​វគ្គ​ជម្រុះ FIFA World Cup នា​ម៉ោង ១១យប់ ថ្ងៃទី១១ ខែមិថុនា​នេះ។ កាលពីជើងទី១ កម្ពុជា បានយកឈ្នះ ប៉ាគីស្ថាន ២-០៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;