រកឃើញ​ក្បាល​ចចក​យក្ស​ អាយុ ៤ម៉ឺន​ឆ្នាំ នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​ស្ទើរ​ទាំងស្រុង

  • 2019-06-11 06:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 568

ចន្លោះមិនឃើញ

ក្បាល​ចចក​ដ៏ធំ​សម័យ​យុគ​ទឹកកក ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មាន​អាយុ​កាលដល់ទៅ ៤ម៉ឺន​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់​ស៊ីបេរី ដោយ​នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​ស្ទើរ​ទាំងស្រុង។ នេះបើយោងតាមការចុះផ្សាយ​របស់វិបសាយវិទ្យាសាស្រ្ដ Science Alert នាថ្ងៃទី១១ ខែមិថុនានេះ។

ក្បាល​ចចក​យក្ស​នេះ ត្រូវ​បាន​រកឃើញ​ដោយ​អ្នកភូមិ​ម្នាក់ នៅ​តាម​មាត់​ទន្លេ Tirekhtyakh នៅ​តំបន់ Sakha ដែល​កាន់កាប់​ដោយ​រុស្ស៊ី។ ក្បាល​ចចក​នេះ មាន​ប្រវែង ៤០សង់ទីម៉ែត្រ ធំជាង​​ប្រភេទ​សត្វ​ចចក​ដែល​អ្នក​វិទ្យាសាស្រ្ដ​បាន​សិក្សាកន្លងមក។

អ្នកវិទ្យាសាស្រ្ដ​នឹង​យក​ផូស៊ីល​ក្បាល​ចចក​នេះ ទៅ​សិក្សា ដើម្បី​ប្រៀបធៀប​ពីទំនាក់ទំនង​ដំណរពូជ​​ ទៅនឹង​សត្វ​ចចក​នា​ពេល​បច្ចុប្បន្ន។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ និង២០១៧ កន្លងទៅ គេ​ក៏បាន​រកឃើញ​សាកសព​កូន​តោ​ នៅ​តំបន់​ដូចគ្នានេះ ហើយនៅរក្សាទ្រង់ទ្រាយដើម​ស្ទើរ​ទាំងស្រុង​ដូចគ្នា៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម
អត្ថបទថ្មី
;