សម្តេច ស ខេង៖ ម៉ូតូនៅ​ខេត្តត្បូងឃ្មុំ ​រត់ពន្ធពី​វៀតណាម ហើយ​អត់ផ្លាកលេខ​ច្រើន​ជាងគេ

  • 2019-06-11 09:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 100

ចន្លោះមិនឃើញ

សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែង​ថា ខេត្ត​ត្បូងឃ្មុំ​ គឺជា​ខេត្ត​ដែលមាន​ម៉ូតូ​អត់ផ្លាកលេខ​ច្រើនជាងគេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ហើយ​សុទ្ធតែ​ជា​ម៉ូតូ​ដែល​រត់ពន្ធ​ពី​វៀតណាម។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើកទី១២ នាព្រឹកថ្ងៃទី១១ ខែ​មិថុនា ឆ្នាំ​២០១៩ នៅស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ។

រូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង

សម្តេច ស ខេង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «កន្លងទៅ​នេះ ពេល​ដែល​យើង​ចាប់ផ្តើម​ត្រួតពិនិត្យ ខេត្ត​ត្បូងឃ្មុំ​ជា​ខេត្តមួយ ដែល​មាន​ចំនួន​ច្រើន​បំផុត ម៉ូតូ​ដែលគ្មាន​ស្លាកលេខ (ផ្លាកលេខ) ច្រើន​ជាងគេ​នៅ​ទូទាំង​ប្រទេស។ ហើយ​សួរ​ថា នាំចូល​ពី​ណា​មក? នាំចូល​ពី​វៀណាម​មក រត់ពន្ធពី​វៀតណាម​មក។ កាលណោះ មាន​សំណូមពរ​ពីប្រជាជន​ច្រើន យើង​សុខចិត្ត​អនុគ្រោះ​ឱ្យគាត់ ដើម្បីបាន​យក​ម៉ូតូ​ទៅវិញ ពីព្រោះ​បើ​ចំនួន​ច្រើនពេក មិនដឹង​យក​ទៅ​ទុក​នៅ​អីណា? ទុកតែ​មិនស្រួល​បាត់​របស់​គាត់ គាត់ប្តឹង​យើងទៀត។ ប៉ុន្តែ​គាត់​អត់ច្បាប់​ទេ គាត់​ជិះ​អ៊ីចឹង អត់មាន​ស្លាក​លេខ (ផ្លាកលេខ) ទេ។ អ៊ីចឹង​ហើយ​សូមឱ្យ​យក​ចិត្ត​ទុកដាក់ ទាក់ទង​នឹង​បញ្ហា​នេះ»៕

អត្ថបទ៖ សំភី

;