អាមេរិក បំបែកកំណត់ត្រា​ស៊ុត​ចូល​ច្រើនបំផុត​ក្នុង​ប្រវត្តិសាស្រ្ដ World Cup ក្រោយ​បំបាក់​ថៃ ទក់សាច់

  • 2019-06-12 02:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ជម្រើសជាតិ​នារី​អាមេរិក បាន​បំបែក​កំណត់ត្រា​ឈ្នះ​ច្រើនគ្រាប់​បំផុតនៅពានរង្វាន់បាល់ទាត់​ពិភពលោក FIFA World Cup (គិតទាំង World Cup បុរស និងនារី) ក្រោយ​បំបាក់​ក្រុម​បាល់ទាត់​នារី ថៃ ដោយលទ្ធផល ១៣-០ នៅ FIFA Women's World Cup ពូល F កាលពីយប់មិញ។

កីឡា​ការិនីអាមេរិក អបអរ​ក្រោយ​ស៊ុត​ចូលថៃ
កំណត់ត្រា​ចាស់ គឺ​កើត​ឡើង​កាលពីឆ្នាំ ១៩៨២ ពេលហុងគ្រី បំបាក់ អ៊ែលហ្សាវ៉ាឌ័រ ១០-១ ក្នុង FIFA World Cup 1982 (World Cup បុរស)។

១៣គ្រាប់​របស់​ក្រុមការពារតំណែង​ជើងឯក​ ធ្វើ​បាន​ដោយ​កីឡា​ការិនី​ប្រធាន​ក្រុម Alex Morgan ៥គ្រាប់​ម្នាក់ ស្មើ​កំណត់ត្រា​ជា​កីឡា​ការិនី​ស៊ុត​ចូល​ច្រើនបំផុត​ក្នុង​១ប្រកួត ក្នុង​ FIFA Women's World Cup។

លទ្ធផលគូផ្សេងទៀត កាលពីយប់មិញ៖

  • នូវែលហ្សេឡង់ ០-១ ហូឡង់ (ពូល E)

  • ស៊ីលី ០-២ ស៊ុយអែត (ពូល F)

ទស្សនា​វីដេអូគ្រាប់បាល់ទាំង ១៣គ្រាប់របស់អាមេរិក ដូចខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;