ទស្សនា​វីដេអូហាយឡាយ កម្ពុជា ឈ្នះ ប៉ាគីស្ថាន ២-១ នៅទឹកដី​កាតាយប់មិញ

  • 2019-06-12 02:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា បានយកឈ្នះក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ាគីស្ថាន ២-១ ក្នុង​ការប្រកួតជើងទី២ វគ្គជម្រុះជុំដំបូង FIFA World Cup 2022 នៅ​ទឹកដី​កាតា កាលពីយប់មិញ។ លទ្ធផលនេះ ធ្វើឲ្យ​កម្ពុជា អាច​ឡើង​ទៅ​ប្រកួត​វគ្គ​ជម្រុះជុំទី២ ដោយ​លទ្ធផល​ឈ្នះ​សរុប​ទាំង២ជើង ៤-១។

២គ្រាប់​របស់​កម្ពុជា យប់មិញនេះ ធ្វើបានដោយ​ សេត រ៉ូហ្ស៊ីប និង​ រ៉ឹង ប៊ុនហៀង ក្នុងតង់ទី២ ចំណែក១​គ្រាប់​របស់​ប៉ាគីស្ថាន ធ្វើ​បាន​នៅ​តង់ទី១ ដោយ​ការ​ស៊ុត​ប៉េណាល់ទី​របស់​កីឡាករ Hassan Bashir។

សម្រាប់ប្រិយមិត្ត​ដែល​មិន​បាន​ទស្សនា​ការ​ផ្សាយ​បន្តផ្ទាល់​កាលពីយប់មិញ សូមទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

ទស្សនា​វីដេអូគ្រាប់បាល់ទី១ របស់កម្ពុជា ដែលកែវ សុខផេង បញ្ជូនបាល់ឲ្យរ៉ូហ្ស៊ីប ស៊ុត​បញ្ចូលទីយ៉ាងល្អ៖

ចុចអាន៖ កម្ពុជា ឡើង​ទៅវគ្គជម្រុះតាមពូល FIFA World Cup 2022 ក្រោយឈ្នះប៉ាគីស្ថាន ទាំង២ជើង

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;