ចិន កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​រ៉ាដា ដើម្បី​ចាប់​សញ្ញា​យន្តហោះ​បំបាំងកាយ

  • 2019-06-12 04:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចិន កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​រ៉ាដា​មួយ ដែល​អាច​អង្កេត​ចាប់​សញ្ញា​យន្តហោះ​ចម្បាំង​បំបាំង​កាយ (stealth fighter) ពី​ចម្ងាយ​ឆ្ងាយ​បាន។ នេះបើ​តាមការបញ្ជាក់​របស់​លោក Liu Yongtan សមាជិក​បណ្ឌិត្យ​សភា​វិទ្យាសាស្រ្ត​ចិន (CAS) ទៅ​កាន់​ទស្សនាវដ្តី Naval និង Merchant Ship ហើយត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ចិន Global Times ចេញផ្សាយ​កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ វិបសាយ South China Morning Post
លោក​ Liu អះអាង​ថា ប្រព័ន្ធរ៉ាដា​នេះ អាច​អង្កេត​ឃើញ​នូវ​វត្ថុ​ (សព្វាវុធសត្រូវ) ទាំង​ក្នុង​ទឹក និងលើ​អាកាស នៅ​ចម្ងាយ​​ប្រមាណ ៤០០​គីឡូម៉ែត្រ​បាន ដែល​ជួយ​ពង្រីកនូវ​ខ្សែ​ការពារ​ដែនទឹក និង​ប្រព័ន្ធ​ការពារ​ជាតិ​ចិន។

ការ​អភិវឌ្ឍ​ប្រព័ន្ធ​រ៉ាដា​នេះ ដោយសារ​តែ​បច្ចុប្បន្ន យន្តហោះ​បំបាំង​កាយ​ មាន​ដូចជា​យន្តហោះ​អាមេរិក F-35 និង F-22 ឬ​យន្តហោះ​ចិន J-20 និង J-31 ជាដើម ត្រូវ​បាន​ផលិតឡើង​ដើម្បី​លាក់ខ្លួន​ពី​ប្រព័ន្ធរ៉ាដា​ទូទៅ (Predominantly-used microwave) ពោលគឺ​មិន​ឱ្យរ៉ាដា​ទាំងនោះ ចាប់​សញ្ញា​បានឡើយ៕

អត្ថបទ​ទាក់ទង៖ ជប៉ុន យល់ព្រម​ទិញ​យន្តហោះ​បំបាំង​កាយ​ជាង ១០០​គ្រឿង ពី​អាមេរិក

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;