សម្តេច ស ខេង បញ្ជា​ឱ្យទប់ស្កាត់​ការ​លាង​លុយ​កខ្វក់​ចូល​មក​កម្ពុជា

  • 2019-06-12 07:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

សម្តេច ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានបញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ទប់ស្កាត់​ការ​លាងលុយ​កង្វក់​ចូល​មក​កម្ពុជា ឲ្យខាន​តែ​បាន និង​ត្រូវ​សិក្សា​ស្រាវជ្រាវ​រក​ប្រភព​លុយ​ទាំងនោះ ដើម្បី​ការពារ​មុខមាត់​កិត្តិយស​ជាតិ។ ការថ្លែង​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី៣ នាព្រឹក​ថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ។

រូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង

សម្តេចក្រឡាហោម​បាន​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ថា ចាប់បាន​អ្នកយក​លុយមក ៣លាន ៥សែន​ដុល្លារ ហើយសមត្ថកិច្ច​ដែលចាប់បាន​ប្រគល់​ទៅឲ្យ​សមត្ថកិច្ច​មួយទៀត ហើយអត់បាន​ឆេកមើល​ថា តើ​លុយនឹង​មកពី​ណា​ឲ្យច្បាស់​អត់? ត្រូវសិក្សា​ស្រាវជ្រាវ​តើលុយ​នឹង​ចេញពី​ណាមក? ព្រោះ​សាម៉ីខ្លួន​ថា លុយហ្នឹង​បាន​មកពី​លេង​ល្បែង​ឈ្នះ តែអត់​មាន​ក្រដាស​ស្នាមអី​ទាំងអស់។ ហើយ​បើ​សិន​ណាលុយ​ហ្នឹង ជាលុយ​ត្រឹមត្រូវ អត់​នាំគ្នា​ចែក​ផ្លូវរត់​ការទេ (រត់ការ​យកលុយ​មកវិញ) បើ​លុយ​ល្អ​ចាំបាច់​ធ្វើចឹង រឿងនេះ​វា​មិន​ជាស្រួល​ទេ សម្រាប់​អ្នកដែល​បាន​ផល​ប្រយោជន៍ កាលណា​មាន​ករណី​ចឹង​ត្រូវ​រាយការណ៍​មកខ្ញុំភ្លាម យើង​នឹង​បន្ត​ធ្វើនេះ នឹងមាន​ការ​គាំទ្រ»។

សូម​រំលឹក​ថា លុយ​ជាង​៣,៥ លាន​ដុល្លារ​ ដែល​មាន​ប្រភព​មិន​ច្បាស់លាស់​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ​២០១៩។ លុយ​នេះ​ត្រូវបាន​ជនជាតិ​ចិន ៣នាក់ (បច្ចុប្បន្ន​កំពុងជាប់ពន្ធនាគារ​ប៉េហ្ស៊ី) យកមក​ពី​ហុងកុង ដោយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៩។

រូបថត៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ជនជាតិចិនទាំង៣នាក់ បាន​អះអាងថា លុយនេះ​គឺ​ដើម្បី​​យកមក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ និង​សណ្ឋាគារ​ ហើយ​ថា​ប្រភព​នៃ​សាច់ប្រាក់​នោះ​ គឺ​បាន​មក​ពី​ការ​ឈ្នះល្បែង​នៅ​ម៉ា​កាវ​ ខ្ចី​បងប្អូន​ និង​ខ្លះ​ទៀត​ បាន​មក​ពី​ផល​ចំណេញ​ក្រុមហ៊ុន​ ប៉ុន្តែ​សុទ្ធតែ​គ្មាន​ឯកសារ​បញ្ជាក់៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
អត្ថបទថ្មី
;