ចិន​ផ្ទុះ​ប្រតិកម្ម ​ក្រោយ​តៃវ៉ាន់ ​ស្នើសុំ​ទិញ​រថក្រោះ​ជាង ១០០​គ្រឿង និង​មីស៊ីល​ជិត ២ពាន់គ្រាប់​ពី​អាមេរិក

  • 2019-06-13 03:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​បាន​ព្រមាន​ដល់​សហរដ្ឋ​អាមេរិក ដែល​មាន​បំណង​ចង់​លក់​អាវុធ​ឱ្យ​តៃវ៉ាន់ និង​ប្រាប់​ឱ្យ​បញ្ឈប់​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន។ ការព្រមាន​នេះ​ក្រោយពេល​ដែល​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​ស្នើសុំ​ទិញ​ពី​អាមេរិក នូវ​រថក្រោះ M1A2 Abrams ចំនួន ១០៨គ្រឿង, មីស៊ីល​ប្រឆាំង​រថក្រោះ TOW ចំនួន ១២៤០គ្រាប់, មីស៊ីល​ប្រឆាំង​រថក្រោះ Javelin ចំនួន ៤០៩​គ្រាប់ និង​ខែល​មីស៊ីល Stinger Man-portable ចំនួន ២៥០​គ្រាប់​ផងដែរ។

រថក្រោះ M1A2 (រូបថត៖ Defend.Blog)

លោក An Fengshan អ្នកនាំពាក្យ​ការិយាល័យ​គោលនយោបាយ​កិច្ចការតៃវ៉ាន់​នៃ​ប្រទេសចិន បាន​បញ្ជាក់​កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៩​ ថា​ចិន​ប្រឆាំងដាច់ខាត​ចំពោះ​ទំនាក់ទំនង​យោធា​ជាផ្លូវការ​រវាង​អាមេរិក និងតៃវ៉ាន់ ហើយ​គំរាម​ថា​ការប៉ុនប៉ង​ណាមួយ​ចំពោះ​ការប្រកាស​ឯករាជ្យ​តៃវ៉ាន់ នឹង​ជួបការស្លាប់។

លោក​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ស្ថានភាព​នៅក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ នាពេល​បច្ចុប្បន្ន គឺ​ស្មុគស្មាញ និង​ធ្ងន់ធ្ងរ ហើយ​អាមេរិក គួរ​តែ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់​ដោយប្រុងប្រយ័ត្ន និង​មិនត្រូវ​ផ្តល់​សញ្ញាខុសណាមួយ ដល់​កម្លាំងឧទ្ទាម​ឯករាជ្យ​តៃវ៉ាន់ឡើយ»៕

អត្ថបទ​ទាក់ទង៖​ តៃវ៉ាន់​ស្នើសុំទិញ​រថក្រោះ​ជាង ១០០​គ្រឿង និង​មីស៊ីល​ជិត ២ពាន់​គ្រាប់ ពី​អាមេរិក

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សំភី

;