ស្នងការដ្ឋាន​នគរបាល​រាជធានី បកស្រាយ​ព័ត៌មាន​ដែល​ថា​បុរស​ម្នាក់​ជិះ​បុកក្បួន​រថយន្ត​សម្ដេច​ហ៊ុន សែន

  • 2019-06-13 04:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកវរសេនីយ៍ឯក​ សែម​ គន្ធា​ នាយការិយាល័យចរាចរណ៍ផ្លូវគោក​បាន​ឲ្យ​ដឹងថា​ ពុំមានការបេីករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មួយចំនួនបានចុះផ្សាយនោះទេ។

លោក​បញ្ជាក់ថា​ នៅវេលាម៉ោង៥ព្រឹក​ ត្រូវនឹងថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ កងកម្លាំងចរាចរនគរបាលផ្លូវគោក​ ដែលរៀបចំសណ្តាប់ធ្នាប់​​នៅតាមដងផ្លូវ​ និងសម្រួលចរាចរណ៍​ជូនគណ:ប្រតិភូជាតិ​ អន្តរជាតិ​ ក៏ដូចជាប្រជពលរដ្ឋនៅតំបន់នោះ​ បានឃេីញរថយន្តម៉ាកព្រុសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ​ 2AZ-5242​ បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន​ រ៉េចង្កូតពេញផ្លូវ​ ទេីបក្រុមអន្តរាគមន៍ចរាចរណ៍​ចល័ត​ តាមឃាត់រថយន្តនោះដេីម្បីធ្វេីការឃាត់ខ្លួន​អ្នកបេីកបរ និងជៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុ។

កម្លាំងនគរបាលបានឃាត់រថយន្តនោះបាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី​ ជិតរោងចក្រមិថុនានៅខណ្ឌសែនសុខ​។ បន្ទាប់ពីការត្រួតពិនិត្យរួចបានបង្ហាញអោយឃេីញថាបុរសម្នាក់នោះពិតជាមានសារជាតិស្រវឹងពិតប្រាកដមែន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;