នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ថាការ​បញ្ចេញ​វីដេអូ​សិច​ពាក់ព័ន្ធនឹង​រដ្ឋមន្រ្តី​ម្នាក់ ជា​រឿង​នយោបាយ

  • 2019-06-13 04:38:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មហាធៀ (Mahathir Mohamad) នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​ហៅការ​បញ្ចេញ​វីដេអូ​សិច​នៅ​លើបណ្តាញ​សង្គម ដែលត្រូវបាន​គេចោទ​ថា មាន​ពាក់ព័ន្ធ​នឹង​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ម្នាក់ គឺ​ជារឿង​នយោបាយ។ លោក​បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​ដូច្នេះ ក្រោយ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Malam Sejuta Kenangan នៅក្រុង Sham Alam កាលពីថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ AFP
លោកបាន​អះអាង​យ៉ាងដូច្នេះ​ថា៖ «**ខ្ញុំមិន​គិត​ថា (វីដេអូ និង​រូបថត​នោះ) ជាការ​ពិតឡើយ។ នេះជាការ​បង្កឡើង​ដោយ​នរណាម្នាក់​ជាមួយ​រឿង​នយោបាយ។ ប្រសិន​បើអ្នក​នឹង​ចាញ់ ហើយឃើញ​អ្នកផ្សេងទៀត​នឹង​ឈ្នះ នោះ​អ្នកនឹង​បង្កើត​រូបអាស​អាភាស**»។

លោក មហាធៀ បន្តថា៖ «បន្ទាប់ពី​នេះ អ្នក​នឹង​ឃើញ​រូបភាព​របស់​ខ្ញុំ។ កុំធ្វើ​រឿង​ស្មោកគ្រោក​ទាំងនេះ។ ទុក​នយោបាយ​ឱ្យស្អាត​ជាងនេះ​បន្តិច​ទៅ»។

ការថ្លែង​ខាងលើ​នេះ បន្ទាប់ពី​មាន​វីដេអូ​មួយ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហាញពី​ការ​រួមរ័ក្សគ្នា​រវាង​បុរស​២នាក់។ ក្នុងនោះ​បុរស​ម្នាក់ ដែលស្ថិត​ក្នុង​វីដេអូ ត្រូវបាន​គេចោទ​ថា គឺជា​លោក Datuk Seri Mohamed Azmin Ali រដ្ឋមន្រ្តី​កិច្ចការ​សេដ្ឋកិច្ច​ម៉ាឡេស៊ី។

យ៉ាងណាមិញ​ កាលពីថ្ងៃ​ទី១២ មិថុនា រដ្ឋមន្រ្តី​រូបនេះ​ បាន​​ច្រានចោល​នូវ​ការ​ចោទប្រកាន់​បែបនេះ ដោយ​លោក​ចាត់ទុកថា នេះ​ជា​ចេតនា​ចង់​បំផ្លាញកេរិ៍្តឈ្មោះ និង​ចង់​បំផ្លាញ​អាជីព​នយោបាយ​របស់​លោក៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;