លោក ជាម យៀប៖ កម្ពុជា នឹង​ទទួល​បាន​ពរជ័យ​ពីប្រេង បន្ទាប់ពី​រដ្ឋសភា​អនុម័ត​ច្បាប់​រួច

  • 2019-06-13 06:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋសភា​ បាន​កំណត់​យក​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៩ ខាងមុខ​នេះ បន្ត​សម័យ​ប្រជុំ​លើក​ទី២ នីតិកាល​ទី៦ នៃ​រដ្ឋសភា ដើម្បី​លើក​យក​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ដែល​មាន​ចំនួន​៩​ជំពូក ៧២​មាត្រា ពិភាក្សា​អនុម័ត ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​រក​ក្រុមហ៊ុន​ដៃគូ​ធ្វើ​អាជីវកម្ម ប្រេងកាត និង​ឧស្ម័ន នៅ​តំបន់​ឈូង​សមុទ្រ​កម្ពុជា និង​តំបន់​បឹង​ទន្លេសាប។

រូបថត៖ រដ្ឋសភា
លោក ជាម យៀប បាន​បញ្ជាក់​ថា កម្ពុជា នឹង​ទទួល​បាន​ពរជ័យ​ពីប្រេង បន្ទាប់ពី​រដ្ឋសភា​បាន​ពិភាក្សា​អនុម័ត​ច្បាប់​ និង​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេង​កាត​​រួចមក។ ជាមួយគ្នា​នោះ​ដែរ ការធ្វើ​អាជីវកម្ម​ប្រេងកាត ក្រោម​ច្បាប់​កម្ពុជា​ផងនោះ នឹង​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច​ជា​បន្ថែម​ទៀត។

សម្ដេច ហេង សំរិន ប្រធាន​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា។ របៀបវារៈ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួមមាន៖

១. ការពិនិត្យ​សំណើ​សុំ​ប្រកាស​ទទួល ស្គាល់​លោក សុខ ផេង ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្តព្រៃវែង​ជំនួស​លោក ពៅ សាមី ដែលបាន​ទទួល​មរណភាព។

២. ការពិនិត្យ​សំណើ​សុំ​អនុញ្ញាត​នូវ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះ​រាជាណាចក្រ​កម្ពុជា ចូលជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​វិធានការ​រដ្ឋម្ចាស់​កំពង់ផែ​ ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការ​នេសាទ​ខុសច្បាប់​គ្មានរបាយការណ៍ និង​គ្មាន​ការ​អនុញ្ញាត។

៣. ការពិនិត្យ​សំណើ​សុំ​បញ្ចូល​ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី២ នីតិកាល​ទី៦ នូវ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត៕

រូបថត៖ រដ្ឋសភា

អត្ថបទ៖ សោភា

អត្ថបទថ្មី
;