រដ្ឋមន្រ្តី​៖ ចាប់ពីថ្ងៃទី​១៥មិថុនា អ្នក​បើកឡាន​ដឹក​ទំនិញ គ្មាន​បណ្ណ​បើកបរ មិន​អនុញ្ញត​ឱ្យចេញ​ពី​កំពង់ផែ​ឡើយ

  • 2019-06-13 07:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​២០១៩​តទៅ អ្នក​បើក​រថយន្ត​ដឹកទំនិញ​ដែល​គ្មាន​បណ្ណបើកបរ នឹង​មិនត្រូវបាន​អនុញ្ញាត​ឱ្យបើក​រថយន្ត​ចេញពី​កំពង់ផែ​ឡើយ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ លោក​ថ្លែងដូច្នេះ​ទៅកាន់​អ្នកកាសែត​ ក្នុង​អំឡុង​ពេល​ចុះត្រួត​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ៣ នាថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៩នេះ។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «**ចាប់ពីថ្ងៃ១៥នេះទៅ នឹង​អនុវត្ត​ចាប់​ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ​ចេញពី​កំពង់ផែ​ក្រុងភ្នំពេញ និង​កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ។ ទី១ អ្នក​បើកបរ មាន​បណ្ណបើកបរ​ត្រឹមត្រូវ​ឬ​ក៏គ្មាន។ បើគ្មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ​ទេ យើងខ្ញុំ​មិន​ឱ្យឡាន​ហ្នឹង​ចេញពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ឬ​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ទេ។ ទី២ ឡាន​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ឆៀកអត់​បាន​ត្រឹមត្រូវ អត់ឱ្យ​ឡានហ្នឹង​ចេញទេ** (**ចេញពី​កំពង់ផែ**)»។

ជាមួយគ្នា​នេះ លោក ស៊ុន ចាន់ថុល ក៏​បាន​អំពាវនាវឱ្យ​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ទាំងអស់ ត្រួតពិនិត្យ​បណ្ណបើកបរ​លើ​អ្នកបើកបរ​រថយន្ត​របស់ខ្លួន​ឱ្យហើយ ដើម្បី​ជៀសវាង​ការខាតបង់​ពេលវេលា ក្នុង​ការដឹកជញ្ជូន​ទំនិញ ដោយសារ​ការ​កកស្ទះ​នៅ​កំពង់ផែ ព្រមទាំង​យក​រថយន្ត​ទៅឆៀក​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;