មិត្តរួមក្រុម​របស់ ចាន់ រតនា ប្រកួត​នៅ​សង្វៀន ONE ចុងសប្ដាហ៍នេះ

  • 2019-06-13 09:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

កីឡាករ​ MMA ​មីយ៉ាន់ម៉ា Phoe Thaw ដែល​ធ្លាប់​មក​ហ្វឹកហាត់​នៅ​កម្ពុជា និង​ជាមិត្តរួមក្រុម FFG ជាមួយកីឡាករ​គុនខ្មែរ ចាន់ រតនា នឹង​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី Victorio Senduk នៅ​ក្នុង​ព្រឹត្តិការណ៍ LEGENDARY QUEST របស់​ស្ថាប័ន ONE Championship នៅ​សៀងហៃ ប្រទេស​ចិន នា​ថ្ងៃសៅរ៍ ​ទី១៥ ខែមិថុនា ចុងសប្ដាហ៍​នេះ។

Phoe Thaw ជាអ្នកប្រយុទ្ធ MMA ដ៏ល្បី​មួយ​រូប​របស់​​មីយ៉ាន់ម៉ា ដែល​ធ្លាប់​ប្រកួត​ឈ្នះ​ដល់ទៅ ៧ដងនៅ ONE Championship និង​ចាញ់តែម្ដងប៉ុណ្ណោះ។ ក្នុង​ចំណោម​ជ័យជម្នះ ទាំង ៧ដងនោះ គឺមាន​ ៦ដង ដែលអ្នកប្រដាល់​វ័យ ៣៤ឆ្នាំរូបនេះ ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ក្នុង​ទឹកទី១។ ចំណែក Victorio Senduk ធ្លាប់ប្រកួត​នៅ ONE ៥ដង ទទួល​ជ័យជម្នះ​៣ដង​ដំបូង និង​ចាញ់ ២ដង​ចុងក្រោយ។

អ្វីដែលគួរ​ឲ្យ​ចាប់​អារម្មណ៍ គឺអ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែធ្លាប់ប៉ះ​កីឡាករ​កម្ពុជា សរ សី ដូចគ្នា ប៉ុន្តែ​ទទួល​លទ្ធផល​ផ្ទុយគ្នា ពោលគឺ Phoe Thaw ឈ្នះ សរ សី ក្នុងទឹកទី១ ប៉ុន្តែ Senduk ចាញ់ពិន្ទុ សរ សី។

ក្រៅពីគូនេះ នៅ​មានការប្រកួត ១៣គូផ្សេងទៀត ដែល​ក្នុង​នោះ ក៏មានការប្រកួត​ខ្សែក្រវាត់​ផងដែរ គឺ​កីឡា​ការិនី​ថៃ Stamp Fairtex ប្រកួត​ការពារ​ខ្សែក្រវាត់ ONE Atomweight Muay Thai World Champion ទល់នឹង​កីឡា​ការិនី​អូស្រ្ដាលី Alma Juniku។

គូប្រកួតទាំងអស់ មានដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម
អត្ថបទថ្មី
;