​Real Madrid ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យក្មេង​រហស្សនាម "Messi ជប៉ុន”

  • 2019-06-14 01:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​យោង​តាម​សារព័ត៌មាន​អេស្ប៉ាញ​ចុះ​ផ្សាយ​ថា ​កីឡាករ​វ័យ​ក្មេង ​Takefusa Kubo ​ដែល​ជា​អតីត​កីឡាករ​ថ្នាល​យុវជន​របស់​ក្លឹប FC Barcelona ​ត្រូវ​បាន​ក្លឹប​គូ​ប្រជែង Real Madrid ​ចាប់​អារម្មណ៍​ចង់​បាន​អាច​នឹង​ចំណាយ​លុយ ២,២៦ លាន​ដុល្លារ​ឲ្យ​កីឡាករ​រូប​នេះ​ព្រមព្រៀង​ចុះ​កិច្ចសន្យា​ ៥ ឆ្នាំ​មក​លេង​នៅ​ទឹក​ដី​អេស្ប៉ាញ។

Kubo កំពុងលេង​ឲ្យក្លឹប FC Toyko
ខ្សែ​ប្រយុទ្ធ​វ័យក្មេង​រហស្សនាម ​"Mess ជប៉ុន” ​រូប​នេះ​ធ្លាប់​បាន​ចំណាយ​ពេល ​៤ ​ឆ្នាំ​នៅ​ La Masia (​ថ្នាល​របស់ Barcelona) ​មុន​នឹង​ចាក​ចេញ​ពី​ក្លឹប​នៅ​ឆ្នាំ ២០១៥ ​ទៅ​លេង​នៅ​ទឹក​ដី​កំណើត​លេងឲ្យក្លឹប FC Toyko ​បង្ហាញ​ខ្លួន​បាន ៣០ ​ដង​រក​បាន ​៦ ​គ្រាប់។ ​ក្រៅ​ពី​ Real Madrid ​នៅ​មាន Man City ​និង Barcelona ​ក៏​ចាប់​អារម្មណ៍​ចង់​បាន​ទំពាំង​ខ្ចី​នេះ​ដូច​គ្នា៕
Kubo កាលលេងនៅ La Masia

អត្ថបទទាក់ទង៖

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;