គម្រោង​រោងចក្រ​ផលិត​អំបោះ​គ្រប់ប្រភេទ​សម្រាប់​នាំចេញ និង​រោងចក្រ​កាត់ដេរ ទទួល​បាន​ការ​យល់ព្រម​ពី CDC

  • 2019-06-14 01:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

១-“EALYTEX (CAMBODIA) GARMENT CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រែជំរៅ សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ៣,៤លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ១ ៨២៣ កន្លែង។

២- “XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​អំបោះ​គ្រប់ប្រភេទ​បម្រើ​ការ​នាំចេញ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅផ្លូវក្រវាត់ក្រុងទីពីរ ភូមិ​ពាម សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ៦លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ៤៤១​កន្លែង។

៣- “CAPITAL GARMENTS CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិរំដួល ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ មានទុន​វិនិយោគ​ប្រមាណ ៣,៣លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៤២១​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;