កីឡាករ​អាស៊ាន ៥រូប ស៊ុត​បញ្ចូលទី​ច្រើនជាងគេឲ្យ​ក្រុម​ជម្រើសជាតិ​

  • 2019-06-14 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​១. Kiatisuk Senamuang (ថៃ)៖ ៧១គ្រាប់ (ចូលនិវត្តន៍)

សេនាមឿង ជា​អតីត​ខ្សែ​ប្រយុទ្ធ​កំពូល​របស់​ថៃ ដែល​ស៊ុត​បញ្ចូល​ទី ៧១គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ១៣៤ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ថៃ ចន្លោះ​ពី​ឆ្នាំ ១៩៩៣ ដល់ ២០០៧។ ក្រៅ​ពី​លេង​នៅ​ក្លឹប​ក្នុង​ស្រុក សេនាមឿង ក៏​ត្រូវ​ក្លឹប​នៅ​ក្រៅ​ប្រទេស​ចុះ​កុងត្រាផងដែរ ដូចជា​ក្លឹប​នៅ​ម៉ាឡេស៊ី សិង្ហបុរី និង​វៀតណាម​ជាដើម។

Kiatisuk Senamuang

២. Fandi Ahmad (សិង្ហបុរី)៖ ៥៥គ្រាប់ (ចូលនិវត្តន៍)

Fandi Ahmad គឺ​ជា​កីឡាករ​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ដ​បាល់ទាត់​សិង្ហបុរី។ អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន ៥៥គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ១០១ ប្រកួត​ក្នុង​ក្រុម​ជម្រើសជាតិ​សិង្ហបុរី ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់ ១៩៩៧។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ Ahmad ធ្លាប់​ទៅ​លេង​នៅ​ក្លឹប Groningen របស់​ហូឡង់ ពី​ឆ្នាំ​ ១៩៨៣ ដល់ ១៩៨៥ ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​យក្ស​អ៊ីតាលី Inter Milan ក្នុង​ក្របខណ្ឌ UEFA Cup (បច្ចុប្បន្ន Europa League) ទៀត​ផង។

Fandi Ahmad (កណ្ដាល)

៣. Phil Younghusband (ហ្វីលីពីន)៖ ៥២គ្រាប់ (នៅ​លេង​ដល់បច្ចុប្បន្ន)

ខ្សែ​ប្រយុទ្ធ​កូន​កាត់​ហ្វីលីពីន-អង់គ្លេស​ វ័យ៣១ឆ្នាំ​រូបនេះ បាន​កសាង​កេរ្តិ៍ឈ្មោះ​ដល់​កំពូល ពេល​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន កាលពី​ឆ្នាំ​២០០៦។ ចាប់​តាំង​ពី​ពេល​នោះ រហូត​បច្ចុប្បន្ន Phil ស៊ុត​បញ្ចូល​ទី ៥២គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ១០៨ប្រកួត។ មុន​មក​កាន់​ប្រទេស​ហ្វីលីពីន កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ គឺ​ជា​កីឡាករ​យុវជន​នៅ​ក្លឹប Chelsea របស់​​អង់គ្លេស (ពី​ឆ្នាំ​១៩៩៧ ដល់ ២០០៤)។

Phil Younghusband ពេលលេង​ឲ្យ​ជម្រើសជាតិ​ហ្វីលីពីន កាលពីឆ្នាំ២០១៨

៤. Le Cong Vinh (វៀតណាម)៖ ៥១គ្រាប់ (ចូលនិវត្តន៍)

ឡេ កុងវិញ ស៊ុត​បញ្ចូល​ទី ៥១គ្រាប់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វៀតណាម ក្នុង​ការ​ចូល​លេង ៨៣ប្រកួត ចន្លោះ​ពី​ឆ្នាំ​២០០៤ ដល់ ២០១៦។ ក្រៅ​ពី​លេង​នៅ​ក្លឹប​ក្នុង​ស្រុក អតីត​ខ្សែ​ប្រយុទ្ធ វ័យ៣១ឆ្នាំ​រូបនេះ ធ្លាប់​ត្រូវ​បាន​ក្លឹប​នៅ​ព័រទុយហ្គាល់ និង​ជប៉ុន ខ្ចី​ជើង​ទៅ​លេង​រយៈពេល​ខ្លី​ផងដែរ។

Le Cong Vinh

៥. ហុក សុចិត្រា (កម្ពុជា)៖ ៤២គ្រាប់ (ចូលនិវត្តន៍)

ហុក សុចិត្រា ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​មួយរូប ក្នុង​ប្រវត្តិសាស្រ្ដ​​ក្រុម​ជម្រើសជាតិ​កម្ពុជា។ លោក ហុក សុចិត្រា ​បាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ពី​ឆ្នាំ​១៩៩៥ ដល់ ២០០៣ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៤២គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៦៤ប្រកួត។ កេរ្តិ៍ឈ្មោះ​របស់​លោក ហុក សុចិត្រា ​ល្បី​រន្ទឺ​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់​អាស៊ាន មិន​ចាញ់​ សេនាមឿង របស់​ថៃ​នោះ​ទេ ជា​ពិសេស​គឺ​នៅ​ស៊ីហ្គេម ឆ្នាំ​១៩៩៧ ដែល​ពេល​នោះ​លោក​ស៊ុត​បញ្ចូល​ទី​បាន ៤គ្រាប់ ​ក្នុង ៤ប្រកួត។

បច្ចុប្បន្ន លោក​ ហុក សុចិត្រា ជា​អ្នក​ចាត់ការទូទៅ​នៅក្លិប​បាល់ទាត់​វិសាខា​ ដែល​កំពុង​លេង​នៅ​លីគ​កំពូល​កម្ពុជា៕

ហុក សុចិត្រា ពេល​នៅ​ជា​កីឡាករ​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម
;