អ៊ុយរុយហ្គាយ ស៊ុត ​៤គ្រាប់​នៅ Copa America ខណៈ​កាតា វាយបក ២គ្រាប់ ​តាមស្មើប៉ារ៉ាហ្គាយ

  • 2019-06-17 01:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពានរង្វាន់​តំបន់​អាមេរិកខាងត្បូង Copa America 2019 បាន​ឈាន​ចូល​ថ្ងៃ​ទី៣ ហើយ។ ២គូដែលប្រកួត​វេលា​ទៀបភ្លឺ​ព្រឹកនេះ គឺ អ៊ុយរុយហ្គាយ បំបាក់​ អេក្វាឌ័រ ៤-០ ក្នុង​ពូល C និង ប៉ារ៉ាហ្គាយ ស្មើ កាតា ២-២ ក្នុង​ពូល B។

៤គ្រាប់​របស់​អ៊ុយរុយហ្គាយ ស៊ុត​បញ្ចូលទី​ដោយ Nicolas Lodeiro (នាទី ៦), Edinson Cavani (នាទី ៣៣), Luis Suarez (នាទី ៤៤) និង Arturo Mina (own goal) នាទី ៧៨។ ក្នុង​ការប្រកួតនេះ កីឡាករ Jose Quinteros របស់​អេក្វាឌ័រ បានទទួលកាតក្រហម តាំងពីតង់ទី១។

Cavani អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី​ឲ្យ​អ៊ុយរុយហ្គាយ
លទ្ធផល​នេះ ជួយ​ឲ្យ​អ៊ុយរុយហ្គាយ ឡើង​ឈរ​លេខ១ ក្នុងពូល C បណ្ដោះ​អាសន្ន។ ១គូទៀត​ក្នុង​ពូល​នេះ គឺ ស៊ីលី vs ជប៉ុន នឹង​ប្រកួត​ម៉ោង ៦ព្រឹក​ស្អែក។

ងាកទៅ​ពូល B ឯណោះវិញ ប៉ារ៉ាហ្គាយ បានស៊ុត​ ២គ្រាប់ នៅ​នាទីទី ៤ ដោយ Oscar Cardozo និង​នាទី ៥៦ ដោយ Derlis Gonzalez ប៉ុន្តែ​ត្រូវ​កាតា វាយ​បក​តាមស្មើ​វិញ ដោយ​ Almoez Ali (នាទី ៦៨) និង Boualem Khoukhi (នាទី ៧៧)។ ក្នុង​ពូល​នេះ កូឡុំប៊ី ឈរ​លើគេ ដោយ​មាន ៣ពិន្ទុ តាម​ពីក្រោយ​ដោយ​ប៉ារ៉ាហ្គាយ និង​កាតា ខណៈ អាហ្សង់ទីន នៅ​បាត​ពូល៕

កីឡាករ​កាតា អបអរ​ក្រោយ​ស៊ុត​តាម​ស្មើ​ប៉ារ៉ាហ្គាយ

ទស្សនា​វីដេអូ​ហាយឡាយ​ អ៊ុយរុយហ្គាយ ៤-០ អេក្វាឌ័រ ខាងក្រោមនេះ៖

ទស្សនា​វីដេអូ​ហាយឡាយ​ ប៉ារ៉ាហ្គាយ ២-២ កាតា ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;