មិត្តរួមក្រុម​ចាន់ រតនា វាយ​គូប្រកួត​ឲ្យ​សន្លប់​ទឹក១ ជាលើក​ទី៦ នៅ ONE Championship

  • 2019-06-17 01:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ MMA ​មីយ៉ាន់ម៉ា Phoe Thaw ដែល​ធ្លាប់​មក​ហ្វឹកហាត់​នៅ​កម្ពុជា និង​ជាមិត្តរួមក្រុម FFG ជាមួយកីឡាករ​គុនខ្មែរ ចាន់ រតនា បាន​បន្ត​កំណត់ត្រា​ល្អ​នៅ ONE Championship ក្រោយ​វាយ​គូប្រកួត​ឥណ្ឌូណេស៊ី Victorio Senduk ឲ្យ​សន្លប់​ក្នុង​ទឹកទី១ ក្នុង​ព្រឹត្តិការណ៍ ONE: LEGENDARY QUEST នៅ​សៀងហៃ កាលពី​ថ្ងៃសៅរ៍កន្លងទៅ (១៥ មិថុនា)។

នេះ​ជា​ជ័យជម្នះ​លើក​ទី៧ ក្នុងការប្រកួត ៨ដង​នៅ ONE ហើយ​ក៏ជា​លើក​ទី៦ ដែរ ដែល​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី១។

ចំណែក​គូខ្សែក្រវាត់ គឺ​កីឡា​ការិនី​ថៃ Stamp Fairtex បាន​ការពារ​ខ្សែក្រវាត់ ONE Atomweight Muay Thai World Champion របស់​ខ្លួនបាន​សម្រេច ក្រោយ​យក​ឈ្នះ​​កីឡា​ការិនី​អូស្រ្ដាលី Alma Juniku ដោយ​ពិន្ទុ៕

ទស្សនា​វីដេអូ​ការប្រកួតរវាង Phoe Thaw និង Victorio Senduk ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;